ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន​១២ កំពុង​ហោះហើរ​ទៀងទាត់​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2018 ក+ ក-

​ភ្នំពេញ ៖ បច្ចុប្បន្ន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ មក​កំសាន្ត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​ពី មួយឆ្នាំ​ទៅមួយ​ឆ្នាំ ក្នុងនោះ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១៥, មាន​ក្រុមហ៊ុន​អាកាសចរណ៍ ស្រុក​ចំនួន​៣ នឹង​ក្រុមហ៊ុន​អាកាសចរណ៍​ក្រៅ​ស្រុក​ចំនួន​១២​កំពុងតែ​ធ្វើ​ប្រតិបត្តិ​ការហោះហើរ ទៀងទាត់​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត​មាន​។​

បើតាម​ការ​បញ្ចាក់​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ចំនួន​១២​នោះ គឺជា ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ដែល​បានធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់​ភ្ជាប់​កម្ពុជា​ទៅ​ចិន ចំនួន​១៥៥​ជើង ក្នុង​មួយ​សប្ដាហ៍ ដោយ​ចំនួន​នេះ​មិនទាន់​នឹង​រាប់បញ្ចូល​នូវ​ជើងហោះហើរ ពិសេស​-Charter flights ប្រមាណ​ជា​៥០​ជើង​ទៀត ក្នុង​មួយ​សប្តាហ៍ ដែល​ចុះចត​នៅ​អាកាស យានដ្ឋាន​អន្តរជាតិ​ទាំងបី​របស់​ប្រទេស​កម្ពុជា ដែលមាន​ដូចជា​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត ព្រះសីហនុ​។​

​សូម​បញ្ចា​ក់ថា នៅក្នុង​ឆ្នាំ​២០១៧ ចំនួន​ភ្ងៀ​វ​ទេសចរណ៍​អន្តរជាតិ​ដែល​មក​ប្រទេស​កម្ពុ​ជាមាន ចំនួន​៥.៦​លាន​នាក់ កើនឡើង​១១​ភាគរយ​។​ដើម្បី​ឆ្លើយតប​ការកើនឡើង​ចំនួន​ទេសចរណ៍ រាជរដ្ឋាភិបាល​កម្ពុជា និង សាងសង់​ព្រលានយន្តហោះ​ថ្មី​មួយទៀត​ក្នុង​ឆ្នាំ​២០១៨​នេះ លើ​ផ្ទៃ ដី​៧០០​ហិកតា ក្នុងស្រុក​សូត្រ​និគម​ន្ត ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​ចំណាយ​ទន់ ជាង​៩០០​លាន​ដុល្លា​៕