កាប់សម្លាប់​ប្អូនរ​ត់ទៅ​ពួន​ស​ង្ងំ​នៅ​ព្រំ​ដែក​បាន​១​ឆ្នាំ​ឥលូវ​ជាប់អន្ទាក់​សមត្ថកិច្ច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2018

​ភ្នំពេញ​ ៖ ជនសង្ស័យ​ដែល​ចាក់​សម្លាប់​ជនរងគ្រោះ​ដែលជា​ប្អូនថ្លៃ ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​នៅលើផ្ទះ​ក្នុង ខណ្ឌ​៧​មករា ហើយ​បាន​រត់គេចខ្លួន អស់​រយៈពេល​ជាង​១​ឆ្នាំ ត្រូវ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង ឃាត់ខ្លួន​បាន​ហើយ នៅ​ថ្ងៃទី​១១ ខែមករា​ម្សិលមិញ នៅ​ក្រុមទី​៩ ភូមិ​ដួង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​បើតាម​មន្ដ្រីនគរបាល​ដែល​ចូលរួម​ប្រតិ​ប​ត្ដិ​ការ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន តាម​ដីកា​ដែល​ចេញ​ដោយ​លោក សាយ សារុន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឈ្នោះ ហេង បញ្ញា ហៅ​អេង​បញ្ញា អាយុ​២៦​ឆ្នាំ​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ អេង ម៉េង​យាង អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស ផ្ទះ​លេខ​១១Eo ផ្លូវ​លេខ​១៤០ ភូមិ​៦ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​ខាងលើ​បាន​កាន់​កាំបិត​បុ័ង​តាង​មួយ ឡើងទៅ​លើផ្ទះ​ជនរងគ្រោះ ខណៈ​ជនសង្ស័យ​ឡើងទៅ​ដល់ ឃើញ​ជនរងគ្រោះ​នៅ​ម្នាក់ឯង ហើយក៏​មានការ​ឈ្លោះប្រកែក​គ្នា ពេលនោះ​ជនសង្ស័យ​បាន​យក​កាំបិត​បុ័ង​តាង ដែល​កាន់​នៅក្នុង​ដៃ បាន​ចាក់ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត ត្រូវ​កញ្ចឹងក​ផ្នែក​ខាងក្រោយ​ក្បាល ស្មា​ទាំងសងខាង ថ្ងាស ចុង​ច្រមុះ​លើ​ថ្ងា​ងខ​ឆ​ង​ឆ្វេង គុ​ម្គ​ត្រចៀក​លើ​ថ្គាម​ខាងស្ដាំ ដើមដៃ​ខាងស្ដាំ ស្មង​ខាងឆ្វេង ដាច់​រយៈ​មេដៃ​ខាងស្ដាំ និង​លើ​ក្បាល​ខាងស្ដាំ ប​ណ្ដោ​ល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ហើយ​ជនល្មើស​បាន​រត់គេចខ្លួន​បាត់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​