ស្ពានដែក បេ​ឡេ ត​ភ្ជាប់​ពី​ខណ្ឌ​ឬ​ស្សី​កែវ ទៅ​តំបន់​ជ្រោយចង្វារ និង​ដាក់​ដំណើរការ​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមហ៊ុន OCIC កំពុង​ព​ន្លឿ​ន​ការសាងសង់​ស្ពាន​បេ​ឡេ ត​ភ្ជាប់​ពី​តំបន់​ជ្រោយចង្វារ មកកាន់​ផ្លូវជាតិ​លេខ​៥ ដើម្បី​បញ្ចប់ និង​ដាក់​ឲ្យ​ដំណើរការ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​
​ ​អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​មករា​ថា បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ព​ន្លឿ​ន​ការរៀបចំ​សាងសង់​ស្ពាន​នេះ ដែល​បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ​៣០​ភាគរយ​ហើយ​។ នៅពេល​ការបុក​គ្រឹះ​បញ្ចប់​ស្ពាន​បេ​ឡេ ប្រវែង​៥០០​ម៉ែត្រ​នេះ នឹង​អាច​ចាប់​គ្រោង​ដែក ដើម្បី​ដំណើរការ​ឆ្លងកាត់​បាន​ហើយ​។ លោក​បន្តថា ស្ពាន​នេះ នឹង​ជួយ​សម្រួល​ការធ្វើ ដំណើរ​នៅ​តំបន់​នេះ ពិសេស​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅ​តំបន់​ស្ពាន​ជ្រោយចង្វារ​ខណៈ ដែល​ស្ពាន​ជ្រោយចង្វារ​ទី​១​បាន​បិទ​ធ្វើការ​ជួសជុល​។​
​លោក ទូច សំណាង បន្ថែមទៀតថា ស្ពាន​នេះ​មាន​ប្រវែង​សរុប​ចំនួន​ជាង​៥០០​ម៉ែត្រ និង​ចំណាយ​ថវិកា​សរុប​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​។ ក្រៅពី​ស្ពាន​បេ​ឡេ​នេះ ក្រុមហ៊ុន​កំពុងធ្វើការ​សិក្សា និង​ឈាន​បុកគ្រឹះ​សាងសង់​ស្ពានបេតុង​យោង​ដោយ​ខ្សែកាប​នៅក្រោយពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​បន្ថែមទៀត​។ ស្ពានបេតុង​ដ៏​ស្រស់ស្អាត​នេះ គ្រោង​ចំណាយ​ថវិកា​សាងសង់​សរុប ៣៥​លាន​ដុល្លារ​អាមេរិក ដែល​ត ភ្ជាប់​ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច​ឃ្លាំង​ប្រេង ឥន្ធនៈ​សូ​គី​មិច ឬ​ស្សី​កែវ ទៅ​ផ្លូវជាតិ​លេខ​៦​អា ត្រង់ ចំណុច​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ របស់​ក្រុមហ៊ុន OCIC៕