ហ្វីលីពីន បង្កើន​ការជម្លៀស​ប្រជាជន បន្ទាប់ពី​ភ្នំភ្លើង​នៅ​ភាគ​កណ្ដាល​ប្រទេស​ផ្ទុះ​កាន់តែខ្លាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018 ក+ ក-

​ប្រទេស ហ្វីលីពីន បាន​បន្ថែម​ទំហំ​តំបន់​ដែល​ត្រូវ​ជម្លៀស​ប្រជាជន ក្រោយពី​ភ្នំភ្លើង ម៉ា​យ៉ុ​ន ផ្ទុះ​កាន់តែខ្លាំង ដោយ​បញ្ចេញ​កំ​អែរ​ពណ៌​ក្រហម ធ្លាក់​ចុះមក​តំបន់​ជើងភ្នំ បង្ក​ការព្រួយបារម្ភ​ចំពោះ​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ដូចដែល​ភ្នំភ្លើង​នេះ បានសម្លាប់​មនុស្ស​ជាង​មួយ​ពាន់​នាក់ ក្នុង​ឆ្នាំ 1841 ។​

​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​កំ​អែរ​ភ្នំភ្លើង​ធ្លាក់ចុះ​យ៉ាង​លឿន​ពី​មាត់​ភ្នំភ្លើង តាម​ជំរាលភ្នំ​ជាច្រើន​កន្លែង រួមជាមួយ​នឹង​ផេះ ព្រមទាំង​ផ្សែង​ខ្មួលខ្មាញ់​ទៅលើ​អាកាស បង្ខំ​ឲ្យ​ប្រធាន​ភ្នាក់ងារ​តាមដាន​ស្ថានភាព​ភ្នំភ្លើង ចេញ​ការព្រមាន​កម្រិត​ខ្ពស់ ។ រហូតមកដល់​ពេលនេះ ប្រជាជន​ជាង​មួយ​ម៉ឺន​ពីរពាន់​នាក់ ត្រូវបាន​ជន្លៀស​ចេញពី​តំបន់​ជុំវិញ​ភ្នំភ្លើង​ច្រើន​គីឡូម៉ែត្រ ។
​សូម​បញ្ចា​ក់ថា ភ្នំភ្លើង ម៉ា​យ៉ុ​ន ស្ថិតនៅក្នុង​ខេត្ត​ភាគ​កណ្ដាល​ប្រទេស ហ្វីលីពីន ធ្លាប់​ផ្ទុះ​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ 1841 ហើយ​កំ​អែរ​ភ្នំភ្លើង​បាន​ហូរ​ធ្លាក់ចូល​ទៅក្នុង​ទីប្រជុំជន​មួយ​នៅក្បែរនោះ សម្លាប់​មនុស្ស 1200 នាក់ ។ ក្រោយមក ភ្នំភ្លើង​នេះ ធ្លាប់​ផ្ទុះ​ក្នុង​ឆ្នាំ 2014 បង្ខំ​ឲ្យ​ប្រជាជន​រាប់ពាន់នាក់​ភៀសខ្លួន​ចោលស្រុក​ភូមិ ៕