សមត្ថកិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​ស្រី​២​រួម និង​ថ្នាំញៀន​១១​កញ្ចប់​តូច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2018

 

​ភ្នំពេញ​:​ជនសង្ស័យ​ស្រី​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ បន្ទាប់ពី​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​រកឃើញ​នូវ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១១​កញ្ចប់​តូច​។

ហេតុ​ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤​និង​៣០​ទាបភ្លឺ ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៨ ចំនុច​ផ្លូវលំ ភូមិ​ដំណាក់​សង្កែរ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ទី​១ ឈ្មោះ​មុំ​សុខ​ចន្ថា អាយុ ២៨​មុខរបរ មិន​ពិតប្រាកដ ទី​២ ឈ្មោះ សៅ បុប្ផា អាយុ ១៨ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយគ្នា​។​

​បើតាម​សម្តី លោក ជាង ហុក​សែ អធិការរង បានអោយដឹងថា មុន​និង​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងៗ​?​នោះបាន រូបលោក​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិ​ខាងលើ​ថា មាន​ជនសង្ស័យ​ស្រី​២​នាក់​ខាងលើ​ជួញដូរ​ថ្នាំញៀន​យ៉ាងសក្ម​នៅក្នុង​ភូមិ ដោយមាន​ការ​រាយ​កា​តណ៍​ពីរ​ប្រជាពលរដ្ឋ រូបលោក​បាន​ដឹកនាំ​កម្លាំង នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ចុះទៅ​ឆែកឆេរ​នៅក្នុង​បន្ទប់​ជួល​ជនសង្ស័យ​២​នា​កល​ខាង់ ស្រាប់តែ​រកឃើញ​នូវ​ថ្នាំ ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១១​កញ្ចប់​តូច សង្ស័យ​ជា​សា​ធាតុ​ញៀន និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀតហើយ​ក៍បាន​នាំខ្លួន​យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ​នគ​បាល ព្រែកកំពឹស រួច​បាន​យកមក​ទៅ​សាកសួរ​បន្តទៀត​នៅ​អធិការ​ខណ្ឌដង្កោ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​នោះបាន សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ​ពិតប្រាកដ​មែន ។

​សមត្ថកិច្ច​បាន​ដកហូត ថ្នាំ​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១១​កញ្ចប់​តូច ថង់​សំរាប់​ច្រកថ្នាំ​មួយចំនួន និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ថែមទៀត​។​

ក្រោយពេល​កើតហេតុ បន្ទាប់ពី​សាកសួរ​រួច ជ​នស​ង្ស​យ័​ព្រមទាំង វត្ថុ​តាំង ត្រូវ​សមត្ថកិច្ច កសាង​សំនុំរឿង​ប​ញ្ជួ​ន​និង ឃុំខ្លួន​នៅ​អធិការ​ដ្ធា​ន​ខណ្ឌដង្កោ ដើម្បី​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​​៕