ដំរីព្រៃ​១​ក្បាល​ឆ្លងដែន​ពី​ថៃ ជាន់​ស្ត្រី​ស៊ីឈ្នួល​ដក​ដំឡូង​ម្នាក់​ស្ទើរ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2018 ក+ ក-

​ប៉ោយប៉ែត ៖ ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​បន្ទា​ប់​ពី​ការវាយប្រហា​ពី​ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល បាន​ជាន់​ទាំង​កម្រោល កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈានចូល​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០១៨ នៅ​ភូមិ​ដំណាក់​ក្សាន ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្នោះ ចក់ គឹម​ណៃ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ស្ត្រី​រងគ្រោះ​រងរបួស​ធ្ងន់​បាក់​ឆ្អឹងជំនី​ខាងស្តាំ​ខ្ទេច​តែម្តង​ខណៈ​កំពុង​ដេក​ម​និ​ដឹ​ហ​ខ្លួន ហើយ​ត្រូវ​ដំរី​ខាងលើ​ធាក់​មួយ​ជើង និង​យក​ប្រមោយ​ទាញ​សំពត់​តង់​កៅស៊ូ​ដំពូល​រោងស្នាក់នៅ​កម្ទេចចោល​ថែមទៀត​។​

​តាម​បុរស​ជា​ប្តី​ស្ត្រី​រងគ្រោះ​ឈ្មោះ តក់ ស្រស់ អាយុ​៣១​ឆ្នាំ និយាយថា គាត់ និង​គ្រួសារ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​ចំណុចកើតហេតុ​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ ប៉ុន្តែ​ទើប​រក​ការងារ​បានធ្វើ​(​កាប់​ដំឡូង​)​រយៈពេល​៧​ថ្ងៃ លុះ​ព្រឹក​ថ្ងៃទី​១៨ នេះ ក៏​ជួប​រឿង​អកុសល​កំពុង​ដោយ​ដេក​លង់លក់​ត្រូវ​សត្វ​ដំរីព្រៃ​ដ៌​ធំ​មួយ​ក្បាល​ខាងលើ ធ្វើការ​វាយប្រហារ​បង្ក​របួស​ធ្ងន់ធ្ងរ​តែម្តង​។​ក្រោយ​កើ​
​ត​ហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​សំពៅ​លូន ក្នុងស្រុក​សំពៅ​លូន ដើម្បី​ជួយសង្គ្រោះ​បឋម​បន្ទាប់មក​ក៏ត្រូវ​ក្រុមគ្រូពេទ្យ​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

​តាម​ប្តី​ជនរងគ្រោះ​អះ​អា​ថា គ្រួសារ​គាត់​ក្រីក្រ​ណាស់​មានកូន​ស្រី​តូចៗ​៣​នាក់ ផ្ញើ​នៅ​ជាមួយ​ប្អូនស្រី​ឱ្យជួយ​មើលថែទាំ​នៅឯ​ស្រុកកំណើត សូម្បីតែ​ទូរស័ព្ទ​កញ្ចាស់​មួយ​ក៏​គ្មាន​ប្រើ​ដែរ និង​សំណូមពរ​ដល់​សប្បុរស​ជន​ក្នុង​និង​ក្រៅប្រទេស​មេត្តាជួយ​ដល់​គ្រួសារ​គាត់​ផង​។​
​សួ​ម​បញ្ជាក់​ផងដែរ​ថា ថ្មី​នេះ ដំរីព្រៃ​ឈ្មោល​មួយ​ក្បាល​នេះ បាន​ទៅ​ឈ​នៅមុខ​សាលារៀន​បឋមសិក្សា​ថ្មបាំង ឋិត​ក្នុង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ រំខាន​ដល់​សិស្ស​មិនបាន​ទៅ​សិក្សា​អស់​មួយរយៈ លុះ​ពេលយប់​ដំរី​នេះ​បាន​ទៅ​ដេក​នៅ​ព្រៃ​បរិ​ថា​ពេល​ថ្ងៃ​ទើប​វា​ចេញមក​អុកឡុក​អ្នកស្រុក​វិញ​៕​