សំណុំរឿង​បាត់​បច្ច័យ​បុណ្យសព​លោក កែម ឡី តុលាការ​សម្រេច​ចោទប្រកាន់​មនុស្ស​បីនាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ លោក គុជ គីម​ឡុង បានសម្រេច​ចោទប្រកាន់ និង​ដាក់​ព្រះ​តេជគុណ​ប៊ុត ប៊ុន​តិ​ញ លោក មឿ​ន តុលា និង​លោក ប៉ា ងួនទៀង ដែលជា​សមាជិក​គណៈកម្មកា​រ បុណ្យសព​លោក កែម ឡី ឲ្យ​ស្ថិត នៅក្រោម​ការ ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​បង្ការ ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតមាន​ឡើងជា ថ្មី ។​

​ការដាក់​ក្រោម​ការឃុំខ្លួន​បណ្តោះអាសន្ន​នេះ បន្ទាប់ពី​លោក ពេជ្រ ស្រស់ ប្រធាន គណ បក្ស​យុវជន​កម្ពុជា បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ដោយ​អះអាងថា គណៈ​កម្ម ការ បុណ្យសព​លោក កែម ឡី បានធ្វើ​ឲ្យ​បាត់​លុយ​បច្ច័យ​បុណ្យ ហើយ​មិនឃើញ​ប្រគល់ ថវិកា​ដែល​ប្រមូលបាន​ពី​សប្បុរសជន​នានា ជូន​ក្រុមគ្រួសារ​សព លោក កែម ឡី នោះទេ​។​

​យោងតាម​ដីកា​សន្និដ្ឋាន បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​របស់ លោក គុជ គីម​ឡុង នៅ​ថ្ងៃទី ៤ ខែមករា ឆ្នាំ​២០១៨ ចេញផ្សាយ​នៅ​ថ្ងៃ​១៨ ខែមករា នេះ បាន​ឲ្យ​ដឹងថា “​បទល្មើស​នេះ គឺ​រំលោភ​ល​លើ​ទំនុកចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​បទបញ្ញត្តិ​មាត្រា ៣៩១, ៣៩២ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដាក់​ឲ្យ ស្ថិតនៅក្រោម​ការឃុំខ្លួន​បណ្តោះអាសន្ន លើ​ឈ្មោះ​ខាងលើ ដើម្បី​បង្ការ ឬ​បញ្ចប់​បទ ល្មើស កុំ​ឲ្យ​កើតមានឡើង​ជាថ្មី និង​ធានា​រក្សា​ជន​ត្រូវ​ចោទ ទុក​ឲ្យ​តុលាការ ចាត់ការ​តាម នីតិវិធី​” ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧​លោក ពេជ្រ ស្រស់ បានសម្រេច​ប្តឹង​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក មឿ​ន តុលា ដោយ​ស្នើ​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ស៊ើបអង្កេត​ស្វែងរក​ការពិត​លើ​គណៈកម្មការ​ចំពោះ​ថវិកា​ដែល​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ក្នុង​និង​ក្រៅប្រទេស ចូល​បុណ្យសព​លោក​បណ្ឌិត កែម ឡី​។​

ការប្តឹង​របស់លោក ពេជ្រ ស្រស់ បាន​ធ្វើឡើង​បន្ទាប់ពី​ម្តាយ និង​ប្អូនប្រុស​សព​លោក កែម ឡី បានលើកឡើង​ពី​ការបាត់បង់​ថវិកា និង​មិន​ទទួលបាន​ថវិកា​ពី​ពិធី​បុណ្យសព​ដែល មាន​ប្រជាពលរដ្ឋ​បាន​ចូល​បុណ្យ​យ៉ាងច្រើន​នោះ​។​

​សូមបញ្ជាក់ថា លោក កែម ឡី​ត្រូវបាន​ឃាតក​បាញ់សម្លាប់ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៦ ក្នុង​ហាង​លក់ទំនិញ​របស់​ស្ថានីយ៍​ប្រេង​មួយកន្លែង នៅ​ជិត​ស្តុ​ប​បូកគោ ខណ្ឌ​ចំការ មន​៕