សវនាការ​កាត់ទោស​លោ​ក​ហ៊ី ណា រិន អតីត​មេប៉ូលីស​ខណ្ឌមានជ័យ​រឿង​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2015 ក+ ក-

​ភ្នំពេញ​៖​លោក ហ៊ី ណារិន អតីត​អធិការ នគរបាល​ខណ្ឌ​មានជ័យ ត្រូវ​អនុរក្ស​ព​ន្ឋ​នាគារ​នាំមក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥​នេះ ដើម្បី​បើកសវនាការ​លើ​អង្គសេចក្តី​ពាក់​ព័​ន្ឋ​នឹង​អំពើពុករលួយ​កិបកេង​លុយ​ជាង​២៧០០​លាន​រៀល​។​

​គួររំលឹកថា លោក ហ៊ី ណារិន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រ​ព្រឹ​ត្ដបទ​ល្មើស​៨​ចំណុច​ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ​រកឃើញ ក្រោយពី​មានការ​ស៊ើបអង្កេត​អស់​រយៈពេល​៨​ខែ​និង ការប្រមូល​ព័ត៌មាន​នានា​ជុំវិញ​ការ​ប្រ​ព្រឹ​ត្ដរបស់​អតីត​អធិការនគរបាល ខណ្ឌមានជ័យ​រូបនេះ​។​

​តុលាការ​បាន​ចោទប្រកាន់​លោក ហ៊ី ណារិន ពីបទ​វីតិក្រម និង​បទ​ការ​កេង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សាក្សី​ក្នុង​រឿងក្ដី​នេះ​ជា​មន្ត្រីនគរបាល​ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។ លោក​មេធាវី ណា​ច ទ្រី ជា​មេធាវី​កា​ពារ​អោយ​លោក ហ៊ី ណារិន​៕

Untitled-113