ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានប្រកាសចាត់វិធានក្តៅចំពោះអង្គភាពគ្រប់លំដាប់ថ្នាក់នានារបស់រ ដ្ឋ ទាំងផ្នែកស៊ីវិល និងផ្នែកកម្លាំងប្រដាប់អាវុធ មានបំណងលាក់មន្ត្រីខ្មោច ដើម្បីយកប្រាក់បៀវត្សមកចាយវាជាបុគ្គលក្តី គឺជាបទល្មើសមួយ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
សេចក្តីជូនដំណឹងរបស់អ.ប.ព កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ស្តីអំពី ការលុបបំបាត់មន្ត្រីខ្មោច បានលើកឡើងថា “អ.ប.ព សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាប្រធានស្ថាប័ន អង្គភាពគ្រប់លំដាប់ថ្នាក់នានារបស់រដ្ឋា ទាំងផ្នែកស៊ីវិល និងផ្នែកកម្លាំងប្រដាប់អាវុធ មេត្តាជ្រាបថា មកដល់ថ្ងៃនេះ អ.ប.ព នៅតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ដែលបានរៀបរាប់ មានមន្ត្រីមានឈ្មោះតែមិនមកធ្វើការ ហើយករណីខ្លះទៀតប្រាក់ខែអ្នកទាំងនោះ ត្រូវបានគណនេយ្យករ ឬប្រធានអង្គភាពនៅទីនោះ យកមកចាយវាយជាបុគ្គលកី្ត ជាសមូហភាពក្តី”។
អ.ប.ព បានរំលឹកសាជាថ្មីទៀតថា ការរក្សាទុកនូវបញ្ជីឈ្មោះអ្នកមិនមកធ្វើការ ក្នុងគោលបំណងយក ឬមិនយកនូវប្រាក់បៀវត្សអ្នកទាំងនោះក្តី គឺជាបទល្មើសមួយ ដែលនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕