ប្រទេសចិនអញ្ជើញនាយករដ្ឋមន្ដ្រីជប៉ុន ហ្ស៊ីនសូអាបេឲ្យមកចូលរួមរំឭកខួប៧០ឆ្នាំនៃការបញ្ចប់ សង្គ្រាមលោកលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំនេះ ខណៈប្រទេសទាំងពីរនៅតែបន្តមើលមុខគ្នាមិនចំករណីជម្លោះដែនសមុទ្រ ។
អ្នកនាំពាក្យ្កក្រសួងការបរទេសចិន ហ៊ួ ជុនយីន និយាយថាចិនពិតជាអញ្ជើញមេដឹកនាំជប៉ុនឲ្យមកចូលរួមក្នុងព្រឹត្តិ ការណ៍នោះមែន ប៉ុន្ដែមិនមានតែលោក ហ្ស៊ីនសូអាបេ ដែលត្រូវបានអញ្ជើញ គឺមានមេដឹកនាំពិភពលោកដទៃទៀតរួមមានប្រធានាធិបតី ប្លាឌីមៀ ពូទីន មេដឹកនាំអឺរ៉ុប អាហ្វ្រិក និងអាមេរិក ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថាមេ ដឺកនាំទាំងអស់ត្រូវមកចូលរួមគឺត្រូវមានភាពស្មោះត្រង់ និងមានការគោរពគ្នាទៅវិញទៅមក ។ ប្រទេសចិន និងជប៉ុនបច្ចុប្បន្នប្រឈមមុខដាក់គ្នាដោយសារតែជម្លោះដែនទឹកនៅ សមុទ្រចិនភាគខាងកើត ហើយវាបានកើតឡើងជាច្រើនទសវត្សមកហើយ ដែលម្ដងម្កាលកងទ័ពនៃប្រទេសទាំងពីរសឹងតែប៉ះទង្គិចគ្នាទៀតផង។
ប៉ុន្ដែអ្នកសង្កេតការណ៍មើលឃើញថា អ្វីដែលក្រុងប៉េកាំងហៅមេដឹកនាំជប៉ុនមកចូលរួម គឺប្រទេសចិនធ្លាប់ត្រូវបានកងទ័ពជប៉ុនចូលលុកលុយកាលពី សង្គ្រាមលោកលើកទីមួយដែលពេលនោះទាហានជប៉ុនបានត្រូវចោទថា ចាប់រំលោភស្ដ្រីចិន និងធ្វើទាសករផ្លូវភេទរបស់ពួកគេ ហើយត្រូវបានអ្នកប្រវត្តិសាស្ដ្រប្រទេសចិនកត់ត្រាសម័យកាលនោះថា ជាសម័យកាលហ្វាស់ស៊ីសនៃព្រះចៅអធិរាជជប៉ុន ៕
ជំនួបគ្នារវាងនាយករដ្ឋមន្ត្រី ជប៉ុន និងប្រធានធិបតីចិន