រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2018 ក+ ក-

​ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ប្រារព្ធ​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ ២០១៨ ដោយ​ទទួលបាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០១៨ ដោយមាន​ការចូលរួម ពី​សំណាក់​ឯកឧត្តម​អភិបាល អភិបាលរង ខេត្ត​ព្រះសីហនុ ក្រុមប្រឹក្សា​ខេត្ត​មន្ត្រី​អនុប្រធាន​មន្ទីរ​អង្គភាព​ស្ថាប័នរដ្ឋ​ក្នុង ខេត្ត និង​តំណាង​អាជ្ញាធរ ក្រុង ស្រុក ក្នុង​ខេត្ត ព្រមទាំង​សមាជិក​សមាជិកា​ជាច្រើន​ទៀត​។​អង្គសន្និបាត បូកសរុប​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​ភារកិច្ច​សម្រាប់​ឆ្នាំ ២០១៨ នេះ ប្រព្រឹត្តទៅ គឺមាន រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន អភិបាល មានប្រសាសន៍​ក្នុង​ពិធី​បើក​សន្និបាត​នេះ ដោយ​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​គ្រប់​ស្ថាប័ន​អង្គភាព​រួម និង​ប្រជាពលរដ្ឋ​ផង ក្នុងការ​ខិតខំ​បំពេញភារកិច្ច​កសាង និង អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​ឆ្នាំ ២០១៧ កន្លងមក​ដោយ បាន​អនុវត្តតាម​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បានចាត់ទុក​កិច្ចប្រជុំ​នេះ​ថា ជា​វេទិកា​សំខាន់​ក្នុងការ​ពិភាក្សា​ផ្តល់យោបល់​ជុំវិញ​ការអនុវត្ត​និង លទ្ធផល​ការងារ របស់​ខេត្ត​ព្រះសីហនុ កន្លងទៅ ដើម្បី​កំណត់​ទិសដៅ​ថ្មី សម្រាប់​ការបំពេញភារកិច្ច​ក្នុង​ឆ្នាំ ២០១៨ នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ឯកឧត្តម​បាន បន្តថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក៏​ត្រូវបាន​បដិសន្ធិ​ឡើង​បម្រើ​ឲ្យ​វិស័យ នានា​ក្នុង​ខេត្ត​មានដូចជា​៖ ការស្ថាបនា​ផ្ល​វ​ថ្នល់ ទាំង​ទីក្រុង ទីជនបទ ដើម្បី​ពង្រីក​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ក្នុង​ខេត្ត បំរើអោយ​វិស័យ ទេសចរណ៍ និង​កសាង​នូវ​មូលដ្ឋានគ្រឹះ​លើ​វិស័យ​កសិកម្ម​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ជាដើម​។​

ជាមួយ​ការលើកឡើង អំពី​លទ្ធផល​ជា​វិជ្ជមាន​ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ បាន​លើក​ហេតុផល អវិជ្ជមាន​មួយចំនួន ដែល​ខេត្ត​ធ្វើ​ពុំទាន់​បានសម្រេច ដើម្បីឱ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ពិភាក្សា​រិះរក​បទពិសោធន៍​ល្អៗ មក​ធ្វើជា​សំអាង​សម្រាប់​អនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​អោយ​ទទួលបាន​ជោគជ័យ​ផងដែរ ៕