ទូរទស្សន៍បក្សសង្គ្រោះជាតិនឹងចេញផ្សាយនៅឆ្នាំ២០១៥នេះ
ភ្នំពេញ៖ អ្នកនាំពាក្យរងគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ កាលពីថ្ងៃទី២៦ ខែមីនាបានអះអាងថា វិទ្យុនិងទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ នឹងចេញផ្សាយក្នុងឆ្នាំ២០១៥នេះ។លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា គណបក្សសង្គ្រោះជាតិ ទទួលបានអាជ្ញាប័ណ្ឌពីរដ្ឋាភិបាលហើយ បន្ចាប់មក ទៀតយើងកំពុងតែសិក្សារកដៃគូដែលគេមានបទពិសោធន៏ ក្នុងការរៀបចំធ្វើវិទ្យុ និងទូរទស្សន៍នេះ។
លោក បានបញ្ជាក់ថា ទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងនឹងបង្កើតនៅពេល ខាងមុខនេះ គឺកើតឡើងដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះគណបក្សសង្គ្រោះជាតិ មិនអាចបង្កើតចេញបានភ្លាមៗនោះទេ៕