លោក​ប៉ែន សមិទ្ធិ លាឈប់​ពី​ប្រធាន​ក្លឹប ក​.​អ​.​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា(​ក​អ​​ក​) បានប្រកាស ​លាឈប់ពី​តំណែង​ប្រធាន​ក្លឹប ក​.​អ​.​ក ដោយសារ​បញ្ហា សុខភាព និង​ខ្វះ​ពេលវេលា បម្រើ​ក្លឹប​ការពារ សិទ្ធិ អ្នកកាសែត​មួយ​នេះ​។​

​យោងតាម​លិខិត​ផ្ទេរសិទ្ធិ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​ដោយ លោក ប៉ែន សមិទ្ធិ កាលពី​ថ្ងៃទី​២០ ខែមីនា បាន​ឲ្យ​ដឹងថា លោក ប៉ែន ប៉ូ​ណា សមាជិក​គណៈកម្មាធិកា​រ​នាយក​របស់ ក្លឹប​អ្នកកាសែត​កម្ពុជា ត្រូវបាន​ផ្ទេរសិទ្ធិ​ឲ្យ​ធ្វើជា ប្រធានស្តីទី​ក្លឹប​អ្នកកាសែត​កម្ពុជា ដើម្បី​ដោះស្រាយ បញ្ហា​ការងារ មួយចំនួន​កុំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​របស់​អង្គភាព​មួយ​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ​៕

10422_n