តុលាការកំពូលបើកជម្រះរឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តCNRP
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2018 ក+ ក-

ភ្នំពេញ ៖ សំណុំរឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវតុលាការកំពូលបើកសវនាការនៅព្រឹកថ្ងៃទី៩ កុម្ភៈនេះ។

សវនាការនេះដឹកនាំដោយលោក ឃឹម ប៊ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ។

គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀលក្រោម ការចោទប្រកាន់ចំនួនពីរបទល្មើស គឺមានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ ឱ្យមានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរ និងអត្ថាធិប្បាយ ពាក់ព័ន្ធផែនទី សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ដែលបានប្រព្រឹត្តិកាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕