ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងលោក ផ្កាយ២ គឹម ម៉ារិន្ថា និងកូនប្រសារ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ប្រពន្ធ និងកូនរួចយកសពទៅប្លុងចោលនៅពេជ្រនិល។
ខណៈពេលមកដល់បន្ទប់សវនាការជនជាប់ចោទគឹម ម៉ារិន្ថា បានសុំលើកពេលសវនាការ ដោយសារលោកឈឺធ្មេញ និយាយមិនរួច ដូច្នេះក្រុមប្រឹក្សាតុលាការ បានសម្រេចលើកពេលតែម្តង តែគេមិនទាន់ដឹងថាលើកទៅថ្ងៃណានោះទេ។
គួរបញ្ជាក់ថា លោក គឹម ម៉ាវិន្ថា ដែលជាប់ពាក់ព័ន្ធពីបទសម្លាប់ប្រពន្ធចុង និងកូនស្រីអាយុ៦ឆ្នាំ លោកផ្កាយ២ឃាតករ គឹម ម៉ាវិន្ថា សារភាពត្រួសៗរឿងសម្លាប់ប្រពន្ធ កូនត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន រួចប្រគល់ឱ្យនគរបាល កម្ពុជាកាលពីម៉ោងជាង២រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕