សោកនាដកម្មអាកាសចរណ៍នៃជើង ហោះហើរ MH370 កាលពីថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៤ របស់ម៉ាឡេស៊ី បានបាត់ស្រមោល ដោយនាំយកជាមួយអ្នកដំណើរ ២២៧ នាក់ និងក្រុមពហុនិការ ១២ នាក់ នោះ ឥឡូវនេះ ត្រូវបានគេរកឃើញយន្តហោះនៅទាំងមូល ហើយមនុស្សទាំងអស់ ក៏នៅមានជីវិតដែរ ។
តាំងពីមុននេះបន្តិច គ្រប់ប្រភពផ្លូវការ សុទ្ធសឹងប្រកាសថា យន្តហោះ MH70 បានធ្លាក់នៅមហាសមុទ្រឥណ្ឌា ដោយផ្អែកលើសញ្ញាទាំងឡាយ ដែលក្រុមរុករកបាន “ប្រមាញ់” ។
ប៉ុន្តែ កាសែតប្រចាំសប្តាហ៍១ត្រូវបានបង្កើតតាំងពីឆ្នាំ ១៩១៩ របស់រុស្ស៊ី មានឈ្មោះថា Moskovskiy Komsomoles (MK – www.mk.ru) បានដកស្រង់របាយការណ៍ចារកម្មរបស់ប្រទេសនេះ និងរបស់ស្ថាប័នចារកម្មរបស់ប្រទេសមួយចំនួនទៀត បញ្ជាក់ថា គេបានរកឃើញយន្តហោះនេះហើយៗ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline មានលេខសម្គាល់ MH370 បច្ចុប្បន្ន កំពុងស្ថិតនៅតំបន់ Kandahar, អាហ្វហ្គានីស្ថាន ជិតព្រំប្រទល់ដែនប៉ាគីស្ថាន ។
យន្តហោះ Boeing 777 ដ៏ធំសម្បើម បានចុះសំចតដោយសុវត្ថិភាព លើផ្លូវតូច១នាតំបន់ជនបទដាច់ស្រយាល នៅ Kandahar ប្រទេសអាហ្វហ្គានីស្ថាន ជិតព្រំដែនប៉ាគីស្ថាន ។
អ្នកដំណើរទាំង ២២៧ នាក់ និងក្រុមពហុនិការ ១២ នាក់ នៅមានជីវិត ។
ប្រទេសចារកម្មទាំងនោះ ឲ្យដឹងថា “សោកនាដកម្ម” នេះ ផ្តើមឡើងពីបុគ្គលមានរហស្សនាមសម្ងាត់គឺ “Hitch” ប៉ុន្តែ គេពុំទាន់បានព័ត៌មានអំពីបុគ្គលនេះនៅឡើយទេ ។ តួអង្គអាថ៌កំបាំងនេះបានបង្ខំឲ្យអ្នកបើកបរ ប្តូរទិសដៅហោះហើរ ទៅកាន់អាហ្វហ្គានីស្ថាន ។
តាម MK ដដែលនេះ អ្នកត្រូវចាប់ជំរិតទទួលការបែងចែកជា ៧ ក្រុម រស់នៅក្នុងជំរុំដ៏ចង្អៀត ហើយទទួលការត្រួតត្រាយ៉ាងតឹងរ៉ឹង ។ មានមនុស្សសំខាន់ៗ ២០ នាក់ ត្រូវបានគេបង្ខាំងទុកក្នុងរូងក្រោមដី ។
មកទល់បច្ចុប្បន្ន ក្រុមចាប់ជំរិតនេះ ពុំទាន់ដាក់ចេញនូវការទាមទារអ្វីទេ ។
គេនៅពុំទាន់ដឹងច្បាស់ពីគោលបំណងរបស់ពួកវាគឺអ្វី ប៉ុន្តែ តាម MK នោះក្រុមចាប់ជំរិតដ៏សាហាវនេះ បានប៉ុនប៉ងបង្កសម្ពាធចំពោះអាមេរិក និងចិន ពីបញ្ហា១ដែលពុំទាន់ត្រូវបានគេទទួលយក ។
ជាថ្មីម្តងទៀត “សោកនាដកម្ម MH370″ ត្រូវបានប៉ិចពន្លកថ្មីនៃក្តីសង្ឃឹម ចំពោះក្រុមគ្រួសារអ្នករងគ្រោះ ។ ព្រោះថា វេលាខាងមុខ គេអាចរកឃើញ MH370 ៕
MH370 បានបាក់ស្លាបម្ខាង ហើយអ្នកដំណើរ និងក្រុមពហុនិការនៅមានជីវិតនៅឡើយទេ ?