ក្រុម​ជញ្ជីង​ថ្លឹង​ឡាន គិតតែ​លុយ​មិន​គិតពី​ការខូចខាត​ផ្លូវ​ និងប្រយោជន៍​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2015 ក+ ក-

ខេត្តក្រចេះ ៖​ក្រុម​ជញ្ជីង​ចល័ត​ស្រុក​ស្នួល​ខេត្តក្រចេះ​រង​ការ​រិះគន់ថា គិតតែ​ប្រ​លុយ​ច្រក​ហោប៉ៅ មិន​គិតពី​រថយន្ត​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ និង​ផលប្រយោជន៍​ជាតិ​នោះឡើយ​។ ជាក់ស្តែង​រថយន្ត​រប​ស់​ក្រុមហ៊ុន លោក ឧកញ៉ា សេង ថៃ កំពុងតែ​លួច​ផ្ទុក​ឈើ​លើ​សកំ​រឹត​កំណត់ដោយ​ប្រើ​រថយន្ត​ធុន​យក្ស បណ្តាលឱ្យមាន​ផលប៉ះពាល់​ដល់​ផ្លូវជាតិ​យ៉ាងធ្ងន់ធ្ងរ ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ ៧ បាន​លើកឡើងថា ចំពោះ​សកម្មភាព​រថយន្ត​ដឹកឈើ​ខ្នាត​យក្ស​ភាគច្រើន​ជា​របស់​ក្រុមហ៊ុន របស់លោក ឧកញ៉ា សេង ថៃ ដែលមាន​លោក ធី​ជា​មេការ​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​នៅ​ខេត្តក្រចេះ​ជា​អ្នកមើលការខុសត្រូវ និង​រត់ការ​ជាមួយ​ជំនាញ​ដែល​ពាក់ព័ន្ធ​ជាពិសេស​ក្រុម​ជញ្ជីង​ច​ល័យ​នេះ តែម្តង​ដែល​តែងតែ​ត្រូវដង​ត្រូវផ្លែ​យកលុយ​ដាក់​ហោប៉ៅ​រាប់​ឆ្នាំ​មកហើយ​។​

ប្រជាពលរដ្ឋ​បានលើកឡើង​បន្តថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​យី​ឌុប​ខ្នាត​ធំៗ​ដឹកឈើ​ស្ទើរ​បាក់​ផ្លូវជាតិ រាប់​សឹ​បគ្រឿង​បានធ្វើ​ចរាចរណ៍​យ៉ាង​រលូន​ព្រោះ​លោក ធី​បាន​ដើរ​អួត​ក្តែ​ងៗ​ថា នៅក្នុង​ខេត្តក្រចេះ​អ្នកណា​ក៏​ស្គាល់​រូបគេ​ដែរ​ដូច្នេះ​គ្មាន​បញ្ហា​ចំពោះ ការរកស៊ី​របស់គេ​នោះទេ​បើទោះបីជា​គេ​ផ្ទុក​ឈើ​លើ​សកំ​រឹត​កំណត់​មិន​គោរព តាម​ការណែនាំ​ក្រសួង​សាធារណៈការ និង ដឹកជញ្ជូន​យ៉ាងណាក៏ដោយ ជាពិសេស​លោក ធី​ម្នាក់នេះ​តែងតែ​យកឈ្មោះ លោក ឧកញ៉ា សេង ថៃ​មក​ប្រើ​នៅពេលដែល​សមត្ថកិច្ច​ណា​ម្នាក់​ឃាត់​រថយន្ត​របស់គេ​ដើម្បី ធ្វើការ​សួរនាំ​។ ហើយ​នៅពេលដែល​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​គឺ​នៅក្នុង​រថយន្ត​មិនដែល​មាន លិខិត​អនុ​ញ្ញា​ត្តិ​(​ប៉េសេ​)​នៅក្នុង​រថយន្ត​នោះឡើយ ដោយ​គាត់​សំអាងថា លិ​ខឹ​ត​នោះ​មាននៅ​ក្នុង​ដៃ​របស់គាត់​។​

ប្រជាពលរដ្ឋ​ខ្លះ​លើក​ថា គេ​មិនដឹង ទេ​ថា រថយន្ត​ក្នុង​២០ គ្រឿង​មាន​ប៉េសេ​ទាំងអស់​ឬក៏ ៥ គ្រឿង​មាន​ប៉េសេ​តែ​១៥ គ្រឿង​ទៀត​ប្រើ​ប៉េសេ​ខ្យល់​?​ព្រោះ​ពុំមាន​អ្នកណា​ហ៊ាន​ធ្វើការ​ឆែកឆេរ នោះទេ​។​

ដូច្នេះ​គួរតែ​មន្ត្រី​ដែល​ពាក់ព័ន្ធ​មេត្តា​យកចិត្តទុកដាក់​មាន​ចំណាត់ការ ផង​កុំ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ពេក ព្រោះ​ផ្លូវជាតិ​លេខ​៧ កន្លងមក​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ដោយសារ​ក្រុមហ៊ុន​ដឹកឈើ​របស់​ក​ឧ​ញ៉ា អ្នកមាន​លុយ​មានអំណាច​។​

ប្រជាពលរដ្ឋ​ក៏បាន​លើកឡើងថា បើ​ជញ្ជីង​ថ្លឹង​គឺ​ថ្លឹង​តែ​រថយន្ត​ដឹក​ដំឡូង​ដែល​ប្រជាកសិករ​ដឹក​តាម​រថ យន្ត​ធំៗ​តែប៉ុណ្ណោះ តែ​សម្រាប់​រថយន្ត​ដឹកឈើ​ប្រភេទ​ធំៗ​វិញ​គឺ​ជំនាញ​ជញ្ជីង​បែរជា​គ្មាន កម្លាំង​ចុះទៅ​ត្រួតពិនិត្យ​ទៅវិញ នេះហើយ​ជា​លេស​របស់​មន្ត្រី​ជញ្ជីង​ក្នុងការ​ដោះសារ​យករួចខ្លួន​។ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែ មីនា លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល​បាន​បើក​កិច្ចប្រជុំ​ជាបន្ទាន់​ពាក់ព័ន្ធ​និង​អាជ្ញាធរ គួរ​រក្សា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​ល្អ និង បាន​សង្កត់​យ៉ាង​ធ្ងន់ៗ​ផងដែរ​ទៅលើ​មន្ត្រី​ជញ្ជីង​ដែល​អសកម្ម​ក្នុង​ការចុះ ត្រួតពិនិត្យ​រថយន្ត​ដឹកឈើ​ធំៗ​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ជាតិ ។ លោក បាន​បន្ថែមថា ជញ្ជីង​គួរតែ​ថ្លឹង​រថយន្ត​ដឹក​លើស​កំណត់​ផង កុំ​ដើរ​អូស​តែ​ជញ្ជីង​យកតែ​លុយ​ដាក់​ហោប៉ៅ​ពេក​៕4825

4825_3