លោក​ឧកញ៉ា ហ៊ុន ជា ប៉ាវ​ដាច់​ការ នាំចេញ​ឈើ​ប្រណីត​តាម​ច្រក​ប៉ុស្តិ៍​អំពិល ស្រុក​ពេ​ជ្រា​ដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2015 ក+ ក-

​ខេត្តមណ្ឌលគិរី​៖​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដូចជា ធ្នង់ បេង នាងនួន ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគី​ប៉ុស្តិ៍​អំពិល​ស្ថិត​ក្នុងស្រុក ពេជ្រ​ដា មាន​ភាព​គគ្រឹកគគ្រេង​ជា​រៀងរាល់​យប់ ប៉ុន្តែ​សមត្ថកិច្ច​នៅ​ទីនោះ​មិនដែល​ហ៊ាន​ធ្វើការ​បង្ក្រាប​ទេ ព្រោះ​ឈ្មួញ​ឈើ​ជា​អ្នកមានអំណាច​ចង់​ដក​មន្ត្រីប៉ូលិស​ណា​គ្រវែង​ចោល​ក៏បាន ដែរ ឲ្យ​តែ​ហ៊ាន​ប៉ះពាល់​មុខ​ជំនួញ​ឈើ​របស់គេ អ៊ីចឹង​ហើយ​ទើប​សមត្ថកិច្ច​ទាំង នោះ​នាំគ្នា​ទ្រាំ​អង្គុយចាំ​ទទួល​សំណែន​ច្រក​ហោប៉ៅ​រៀងៗ​ខ្លួន​ទៅ ។​

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា ហ៊ុន ជា គឺជា​អ្នក​ប៉ាវ​ផ្តាច់​ក្នុងការ​នាំចេញ​ឈើ ប្រណីត​ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វេភាគី​ប៉ុស្តិ៍​អំពិល​ដើម្បី យកទៅលក់​ឲ្យ​ឈ្មួញ​ធំៗ​គ្មាន​សមត្ថកិច្ច ឬ​ជំនាញ​ណា​ហ៊ាន​បង្ក្រាប​ទេ ហើយ​ក្នុង​មួយ​យប់ៗ​មិនតិចជាង​៣០​ទៅ​៤០​ឡាន​ឡើយ​។​

ប្រភព​បន្តថា លោក​ឧកញ៉ា ហ៊ុន ជា បាន​ប្រើប្រាស់​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈ្មោះ​ឡាក់​ធ្វើជា មេ​ការប្រមូលទិញ​ឈើ និង​ចាំ​រត់ការ​សម្របសម្រួល​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ឲ្យ​សមត្ថកិច្ច​ជាច្រើន ស្ថាប័ន​រួម​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ ។ ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​ប្រភេទ​រថយន្ត​ឡង់​គ្រី​ស័​រ​ស៊េរី 92-93-95 និង​96 ដោយ​បាញ់ថ្នាំ​ជា​ពណ៌​ក្រហម​សម្រាប់​សម្គាល់​ទៀតផង​។​

ប្រភព​បន្តទៀតថា លោក​ឧកញ៉ា ហ៊ុន ជា បានធ្វើ​ការប្រមូលទិញ​ឈើ​អនាធិបតេយ្យ​ពី​ប្រជាពលរដ្ឋ​ដែល​លួច​កាប់ ខុសច្បាប់​ក្នុង​តំបន់​ហាម​ឃាត ហើយ​និង​តំបន់​មួយចំនួនទៀត​។ បន្ទាប់ពី​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ហើយ ទើប​ធ្វើការ​ដឹកជញ្ជូន​តាមរ​ថ​យន្ត​ប៉ា​កុង​ចេញពី​ក្នុងព្រៃ​មក​ផ្ទេរ​ដាក់ រថយន្ត​តូចៗ​ដូច​បាន​រៀបរាប់​ខាងលើ រួច​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញ​ធំ​ដែល​ចាំ​ប្រមូល​ទិញ​នៅក្នុង​ទឹកដី ប្រទេស​វៀតណាម​ចេញ​តាម​ច្រក​ទ្វេភាគី​ប៉ុស្តិ៍​អំពិល​យ៉ាង​រលូន​បំផុត​។​

លោក​ឧកញ៉ា ហ៊ុន ជា និង​មេការ​របស់គាត់​ឈ្មោះ​ឡាក់​មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​បាន​ទេពី​បញ្ហា​នេះ​៕

a123456