ឆ្នាំ​២០១៧ មាន​រោងចក្រ​ចំនួន​១.៥២២ បាន​ចុះបញ្ជី​ក្នុងប្រទេស​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2018 ក+ ក-

ភ្នំពេញ ៖ របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន បង្ហាញថា វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០១៧ មាន​កំណើន​ទីផ្សារ​នៅក្នុង​គ្រប់ផ្នែក​ទាំងអស់​។

​របាយការណ៍​នេះ បង្ហាញថា គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុ​ជាមាន​រោងចក្រ​ចុះបញ្ជី​សរុប ចំនួន​១៥២២ រោងចក្រ គឺ​កើនឡើង ៣៧ ភាគរយ​ធៀប​នឹង​៥​ឆ្នាំកន្លងមក ដែល​នៅពេលនោះ​មាន​រោងចក្រ ១១០៨ រោងចក្រ​ប៉ុណ្ណោះ​។

​គួរ​កត់សំគាល់ថា ក្នុង​កំណើន​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មានតែ​ក្នុង​ឆ្នាំ​២០១៧ ប៉ុណ្ណោះ ដែល​ចំនួន​រោងចក្រ​បាន​ធ្លាក់ចុះ​ខ្លាំង​ជា​លើកដំបូង បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​រោងចក្រ​រហូតដល់​ចំនួន ១៥៧៩ រោងចក្រ ។ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានបង្ហា្ញ​ញ​ថា ការធ្លាក់ចុះ​បន្តិច​នៃ​ចំនួន​រោងចក្រ​សរុប​កាលពី​ឆ្នាំ​២០១៧​កន្លងមកនេះ អាចមកពី​មានការ​ជំរុញ​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ពី​រោងចក្រ​កាត់ដេរ និង​សម្រេច​ឲ្យ​បាន​គម្រោង​ទ្រង់ទ្រាយ​កាន់តែ​ធំ​។ ទោះជា​យ៉ាងនេះ​ក្តី ទិន្នន័យ​នៃ​ការផ្ដល់​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ទំនិញ​ផ្សេងៗ​ដែល​បាន​ផលិត​សម្រាប់​ការនាំ​ចូល និង​ការនាំចេញ បង្ហាញថា មាន​និន្នាការ​វិជ្ជមាន​។

​ដំណើរការ​នៃ​រោងចក្រ​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​រក​ប្រាក់ចំណូល​បាន​ប្រមាណ ១.៧៩ ពាន់​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ គឺ​កើនឡើង ៧០ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៣​។ ក្នុងនោះ​ប្រាក់ចំណូល​បានមកពី​ឧស្សាហកម្ម​កាត់ដេរ​ដែល​ផ្ដោតលើ​ការនាំចេញ មាន​ជាង ៧​ពាន់​៦​រយ​លាន​ដុល្លារ ខណៈដែល​ឧស្សាហកម្ម​ក្នុងស្រុក​រកបាន​ប្រាក់ចំណូល​ផ្សេងទៀត​ចំនួន ២,៦២ ពាន់​លាន​ដុល្លារ​។ គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​រោងចក្រ​កាត់ដេរ​បាន​កើនឡើង ២៩ ភាគរយ ដែល​នៅពេល​បច្ចុប្បន្ន​មាន​ចំនួន ១០៣១ រោងចក្រ គឺមាន​ប្រហែលជា ២ ភាគ ៣ នៃ​ចំនួន​រោងចក្រ​សរុប​។ ចំណែក​រោងចក្រ ប្រមាណ​ជា ១ ភាគ ៣ ទៀត​គឺ​ស្ថិតនៅក្នុង ប្រតិបត្តិការ​ផលិតក​ម្ម​ចម្រុះ ដែល​រួមមាន​រោងចក្រ​អាហារ ភេសជ្ជៈ និង​បារី​ជាដើម មាន​ចំនួន ១១៧ រោងចក្រ រោងចក្រ​កែច្នៃ​ម្រេច មាន​ចំនួន ៤៤ និង​រោងចក្រ​កៅស៊ូ និង​ប្លា​ស្ទិ​ក​គីមី មាន​ចំនួន​១០៤ រោងចក្រ​។

​គ្រាន់តែ ឧស្សាហកម្ម​កាត់ដេរ​បា​ន​ផ្ដល់​ការងារ​ដល់ក​ម្មករ​ជាង ៨៤​ម៉ឺន​នាក់​នាក់ គិត​ត្រឹម​ឆ្នាំ​២០១៧ ដែលមាន​ប្រមាណ ៨៦ ភាគរយ​ក្នុងចំណោម​កម្មករ​សរុប ៩៨​ម៉ឺន​នាក់ ក្នុង​វិស័យ​ឧស្សាហកម្ម​ទាំងមូល​៕​