បច្ចុប្បន្ន​មាន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាង​១៨​លាន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2018

ភ្នំ​ពេព ៖ បច្ចុប្បន្ននេះ​យ៉ាងហោចណាស់​មាន​ស្ត្រី​ប្រមាណ​ជាង ១៨​លាន​នាក់ កំពុង​រស់នៅ​ជា មួយ​មេរោគ​អេដស៍ ក្នុងនោះ​មាន​ជាង​ពាក់កណ្តាល ដែលមាន​អាយុ ១៥​ឆ្នាំ និង​អ្នកមាន​អាយុ ១៥ ទៅដល់​២៤​ឆ្នាំ ប្រហែល​ជាង ៦០% ស្ថិតក្នុង​ចំណោម​ស្ត្រី​ដែល​រស់នៅ​ជាមួយ​មេរោគ អេដស៍​។

​នេះ​តាម​ការ​ការប្រកាស​រប​ស់​អង្គការ​សុខភាព​ពិភពលោក ហើយ​ត្រូវបាន​អង្គការ​
​ថែ​ទាំង​សុខភាព​អ្នកជំងឺ​អេដស៍​ប្រចាំ​កម្ពុជា យកមក​ផ្សព្វផ្សាយ​បន្ត​នៅក្នុង​ការ​ប្រារព្ធ​ទិវា​អន្តរ​
​ជាតិ​នារី ៨ មីនា នា​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៨​នេះ ដោយមាន​នារី​បំរើការ​នៅតាម​ក្លឹប កម្សាន្ត​សប្បាយ​នានា​ជាង ១០០​នាក់​ចូលរួម​។​

លោក​វេជ្ជបណ្ឌិត ស្រី វណ្ណ​ធួន ប្រធាន​កម្មវិធី​អង្គ​ការថែទាំង​សុខភាព​អ្នកជំងឺ​អេដស៍ ប្រចាំ​កម្ពុជា​ថ្លែងថា អង្គ​ការថែទាំង​សុខភាព​អ្នកជំងឺ​អេដស៍​បាន​ខិតខំ​ប្រឹងប្រែង​អំពាវនាវ​ដល់ អ្នកធ្វើ​សេចក្តីសម្រេចចិត្ត ស្ថាប័ន ផ្នែក​ឯកជន និង​ប្រជាជន​ទាំងអស់​ទូទាំង​ពិភពលោក​អោយ ជួយ​បំពេញ​នូវ​ចំណុច​ខ្វះខាត​នានា និង​ធ្វើអោយ​ប្រាកដថា ស្ត្រី​ទាំងអស់​ត្រូវតែ​ទទួល​បានការ សង្គ្រោះ​ជីវិត ការធ្វើ​តេស្ត​ឈាម ការបង្ការ​មេរោគ​អេដស៍ និង​ការព្យាបាល​។ លោក​ថា មាន​ស្ត្រី រស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាច្រើន​នៅតាម​បណ្តា​ប្រទេស​នានា មិនបាន​ទទួល​សិទ្ធិ​ពេញ​
​លេញ​ក្នុង​ការទទួល​បានការ​ព្យាបាល ហើយ​ថែមទាំង​ត្រូវបាន​គេ​រើសអើង និង​មាក់ងាយ​ថែម ទៀតផង​។​

ក្នុងឱកាស​នេះ​តំណាង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ លោកស្រី​វេជ្ជបណ្ឌិត លី សិលា​មុនី បាន​ដាស់តឿន​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​អោយ​មានការ​ប្រុង ប្រយ័ត្ន​ក្នុងការ​ការពារ​ខ្លួន​ពី​ការចម្លង​មេរោគ​អេដស៍ ជាពិសេស​បណ្តា​នារី​បំរើ​នៅតាម​សេវា កម្សាន្ត​សប្ប​យ​នានា​។ ជាមួយគ្នានេះ​លោកស្រី​វេជ្ជបណ្ឌិត​បាន​សម្តែង​នូវ​ការអបអរសាទរ យ៉ាង​ក្លៀវក្លា​ចំពោះ​ទិវា​អន្តរជាតិ​នារី ៨ មីនា ដែល​ជាការ​រំលឹក​ឡើងវិញ​អំពី​ការតស៊ូ​របស់​នារី នៅលើ​ពិភពលោក​ដើម្បី​សិទ្ធិ សេរីភាព​របស់​ពួកគេ​៕​