បុរស​ម្នាក់​ស្លាប់​ដោយសារ​រលំ​ដើមឈើ​សង្កត់​ខណៈ​កំពុង​ជិះ​ម៉ូតូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2018 ក+ ក-

​ឧ​ត្ត​ថ​មានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ដោយសារតែ​ដើមឈើ​ដួលរលំ​សង្កត់​កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ត្រពាំង​ធំ ឃំ​ុ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ស៊ីម ផ្លោក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ដឹក​ត្រី​លក់ ហើយ​មាន​ទីលំនៅ​ភូមិ​អណ្ដូង​ចាន់ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារតែ​ដើមឈើ​ស​ង្គ​ត់ពិត​មែន ហើយក៏​មិនមាន​ជា​រឿង​ឃាតកម្ម​ដែរ​។ យោងតាម​ការត្រួតពិនិត្យ​នៅ​កន្លែង​ហេតុ ដែល​ទម្លាប់​ជនរងគ្រោះ តែងតែ​ដឹក​ត្រី​ទៅ​លក់​នៅតាម​ភូមិ ឬ​តាម​ចំការ​របស់​អ្នកភូមិ ហើយ​ខណៈដែល​ជនរងគ្រោះ កំពុង​ជិះ​ម៉ូតូ​ដឹក​ត្រី​លក់ មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​ដើមឈើ​ដែល​ភ្លើង​ឆេះ​ដាច់​គល់​រលំ​ផ្លូវ​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​៕