តារា​សម្ដែង បូ​នី​តា ដា​ដេ​ណា ប​ញ្ចូ​ន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2015 ក+ ក-

​ភ្នំពេញ​៖ កាលពី​យប់ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៥ មានការ​ភ្ញាក់ផ្អើល​មួយ ប​ន្ចា​ប់​ពី​តារា​សម្ដែងអ្នកនាង បូ​នី​តា ដា​ដេ​ណា ត្រូវបាន​ក្រុមគ្រួសាររបស់​នាង បាន​ដឹក​ប​ញ្ចូ​ន​នាង​ទៅ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ ដោយសារ​ជំងឺ​បេះដូង​របស់​នាង​ធ្វើទុក្ខ​។​

​ការភ្ញាក់ផ្អើល​នេះ ត្រូវបាន​កើតមាន ឡើង​ក្រោយពី​រូបថត​ក្នុង​សភាព​ធ្ងន់ធ្ងរ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ត្រូវបាន​បង្ហោះ លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Faecbook របស់​នាង ។​

​ជុំវិញ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​របស់​តារា រូបនេះ​គេ​បានដឹងថា នាង​បានទទួល​ការ ឈឺឆ្អាល​ពី​មហាជន ហើយ​ពួកគេ​តែង​សួរ​តាម​បណ្ដាញ​សង្គម​ជា​ហូរ ហែ ពី​ស្ថានភាព​ជំងឺ ក៏ប៉ុន្ដែ​មកទល់នឹង ពេលនេះ​មិនទាន់មាន​ការបកស្រាយ​ណាមួយ​នៅឡើយ​។​

​ប្អូនស្រី​របស់ បូ​នី​តា ដា​ដេ​ណា ជា អ្នក​លើក ហើយ​បាន​ប្រាប់ថា ម្ចាស់​ផលិត កម្ម​អភិមង្គល​អ្នកនាង បូ​នី​តា ដា​ដេ​ណា នៅពេលនេះ នៅ​មិនទាន់​ដឹងខ្លួន​ទេ ។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​តារា​រូបនេះ ហាក់ដូចជា​មានការ​លា​ក់បាំង​បន្ដិច ដោយសារតែ​នៅពេល​សួរថា តើ​តារា រូបនោះ​មាន​ជំងឺ ឬ​បញ្ហា​អ្វី​កើតឡើង​នោះ ប្អូនស្រី​របស់​តារា​រូបនោះ មិនបាន​ប្រាប់​អ្វី​ទាំងអស់​។ នៅ​ល្ងាច​ថ្ងៃទី​០៣ ខែមេសា​ដែរ​លេខ​ទូរ​ទ​ស័ព្ទ របស់​នាង ត្រូវបាន​បិទ​មិនអាច​ទំនាក់ទំនង​បាន ។​

​តាម​ប្រភពពី​អ្នកសិល្បៈ​ម្នាក់​ដែល​ស្និទ្ធ​នឹង​នាង​បាន​លើកឡើងថា នាង បូ​នី​តា ដា​ដេ​ណា មាន​ជំងឺ​បេះដូង​ដែល ធ្វើទុក្ខ​ធ្ងន់​រហូត​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​បែបនេះ​។​

​គួរ​បញ្ជាក់ថា បូ​នី​តា ដា​ដេ​ណា ជា តារា​សម្ដែង​ជើងចាស់​ម្នាក់ ដែល​មុននេះ គេ​បានដឹងថា រូបនាង​បាន​ក្លាយជា​សេដ្ឋិនី ដោយសារតែ​នាង​ទើបតែ​មាន ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​សេដ្ឋី​អារ៉ាប់​ម្នាក់ មាន​ប្រាក់​រាប់លាន​ដុល្លារ​អាមេរិក ហើយ​នៅពេលនេះ​នាង​មាន​កូនស្រី​ម្នាក់​ទៀតផង​៕​fpm/V-141727-3-2015