ភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់ ឯ.ឧ ហេង រតនា បានបញ្ជាក់ថា ស៊ីម៉ាក់នឹងជជែកលំអិត ជាមួយក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំនីតិវិធីផ្ទៃក្នុងដើម្បីដាក់បញ្ចូលមន្ត្រី របស់អង្គភាពស៊ីម៉ាក់ចូលក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទនៃក្រសួងការពារ ជាតិ។
ការរៀបចំនីតិវិធីជាមួយក្រសួងមុខងារសាធារណៈនាពេលនេះគឺនៅក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចជាគោលការណ៍ដាក់បញ្ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ។
ការសម្រេចជាគោលការណ៍ ក្នុងការដាក់បញ្ចូលមន្ត្រីអង្គភាពស៊ីម៉ាក់ទាំងអស់ក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនាពេលត្រូវ បាន លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ថាការជួយគាំពារដល់មន្ត្រីអង្គភាពស៊ីម៉ាក់យ៉ាងល្អបំផុតពីសំណាក់រាជរដ្ឋាភិបាល ប្រយោជន៍ដើម្បីទទួលបានរបបសោធន ដូចទៅនឹងមន្ត្រីយោធាកងយោធពលខេមរភូមិន្ទដែរ គ្រាដែលអ្នកខ្លះ បានបម្រើការជាមន្ត្រីស៊ីម៉ាក់រហូតដល់ជាង២០ឆ្នាំទៀតផង។ នេះជាសេវាគាំពារ សង្គមមួយសម្រាប់បុគ្គលិកស៊ីម៉ាក់ ព្រោះគាត់បានលះបង់សេចក្តីសុខ អាយុជីវិតដើម្បីសុខសន្តិភាព និងសុវត្ថិភាពសង្គម។ ទោះយ៉ាងណាក៍មានប្រទេសជាម្ចាស់ ជំនួយបានព្រួយបារម្ភថាស៊ីម៉ាក់ធ្វើការស្ថិតនៅក្រោមក្រសួងការពារជាតិ។
លោក ពន្យល់ថា មន្ត្រីបុគ្គលិករបស់ស៊ីម៉ាក់គ្រាន់តែចូលក្របខណ្ឌប៉ុណ្ណោះតែមិនមែន បើកប្រាក់ខែពីកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនោះទេ គឺគ្រាន់តែ បញ្ចូលឈ្មោះដើម្បីទទួលបានរបបសោធនិវត្តន៍នៅពេលគាត់ពលិ ពិការ និង បាត់បង់កម្លាំងពលកម្មជាដើម។
គួរកត់សំគាល់ថា កន្លទៅក៍មានការឯកភាពក្នុងការបញ្ចូលមន្ត្រីរបស់អង្គភាពស៊ី ម៉ាក់ចូលក្នុងក្របខណ្ឌកងយោធពល នៃក្រសួងការពារជាតិដែរ កាលពីឆ្នាំ២០១៦ ប៉ុន្តែមិនអាចអនុវត្តបាន ដោយសារតែមន្ត្រីស៊ីម៉ាក់ទាំងនោះគ្មានក្របខណ្ឌ ដូច្នោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអាចអនុវត្តបានជាមួយក្រសួងជំនាញ មួយចំនួនបានទេ។
សូមបញ្ជាក់ដែរថាមន្ត្រី-បុគ្គលិកស៊ីម៉ាក់ក្នុងប្រអប់មានជាង ១៨០០នាក់ និងមន្ត្រីដែលកំពុងប្រតិបត្តិការ១៥០០នាក់ និងមានជនពលី ពិការ មរណៈ និងចូលនិវត្តន៍បានចំនួន៣៩០នាក់៕