ក្រុមហ៊ុន Twitter ហាមឃាត់​ការផ្សាយ ពាណិជ្ជកម្ម​រូបិយ​បណ្ណ ឌីជីថល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

​ភ្នំពេញ ៖ ការប្រកាស​របស់​ក្រុមហ៊ុន Twitter កាលពី​ថ្ងៃ​អង្គា​រ៌​ម្សិល​ម៊ិ​ញ ដែល​ហាមឃាត់ មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល រឺ CrytoCurrency លើ​បណ្តាញ​សង្គម​របស់​ខ្លូន បានធ្វើអោយ​ឲ្យ​តម្លៃ​រូបិយប័ណ្ណ bitcoin ធ្លាក់​ចុះក្រោម ៨០០០ ដុល្លារ​អាមេរិក​។​

​មិនយូរប៉ុន្មាន ក្រោយ​ពេលដែល​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook បានចេញ​ការហាមឃាត់​មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​ឌីជីថល​លើ​បណ្តាញ​គេ​ហំ​ទំព័រ​របស់ខ្លួន ដើម្បី​ការពារ​អ្នកប្រើប្រាស់​ពី​ការបោក​បញ្ឆោត​នោះ កាលពី​ថ្ងៃទី​២៧ ខែមីនា ម្សិល​ម៉ិ​ញ​នេះ ក្រុមហ៊ុន Twitter ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ ដែល​បញ្ជាក់ថា ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​សហគម​ន៍ Twitter បណ្តាញ​សង្គម​នេះ បានចេញ​គោល​ការ​ណ៌​ថ្មី​ដោយ​ហាមឃាត់​មិនអោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌីជីថល ដូចជា ការបោះ​ផ្សាយ​មូលនិធិ​របស់​ក្រុមហ៊ុន​រូបិយប័ណ្ណ​ឌីជីថល រឺ​ការលក់​កាស​អ​រូបិយ​នៃ​រូបិយប័ណ្ណ​ជី​ឌី​ថ​ល លើ​បណ្តាញ​សង្គម Twitter នៅ​ទូទាំង​ពិភពលោក​។

ការចេញ​គោល​ការ​ណ៌​ហាមឃាត់​នេះ គឺ​ក្រោយពេល​ដែលមាន​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មីៗ​មួយចំនួន បាន​ប្រើប្រាស់​ប្រព័ន្ធ ICO (Initial Coin Offering) ដើម្បី​ប្រមូលប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​រូ​បិ​ប័ណ្ណ​ឌីជីថល ដែល​បំពាន​ច្បាប់ និង​គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់​ពី​រដ្ឋអំណាច​ណាមួយ​នោះឡើយ ។

​អ្វីដែល​គួរអោយកត់សំគាល់ ក្រោយពេល​ការប្រកាស​ហាមឃាត់​ពី​ណ្តា​ញ​សង្គម Twitter ដូចនេះ បានធ្វើអោយ តម្លៃ​រូ​បិ​ប័ណ្ណ Bitcoin ធ្លាក់ចុះ​ប្រមាណ ៨ ភាគរយ​បន្ថែមទៀត គឺ​ធ្លាក់​មក​នៅត្រឹម​តម្លៃ​ក្រោម ៨​ពាន់​ដុល្លារ​អាមេរិក​។ នេះ​បើតាម​តារាង​ទិន្នន័យ​តម្លៃ​ទីផ្សារ ចេញផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន Bloomberg នៅ​ថ្ងៃទី​២៨ ខែមីនា​នេះ​។

​បើតាម​ការចេញផ្សាយរ​បស់​ទូរ​ទស្ស​ន៌ CNBC វិញ បង្ហាញថា តម្លៃ​រូ​បិ​ប័ណ្ណ Bitcoin បាន​ធ្លាក់ចុះ​៤២​ភាគរយ បើ​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០១៨ ដែល​ពេលនោះ​មានតម្លៃ ប្រមាណ​១​ម៉ឺន​៣​ពាន់​ដុល្លារ​អាមេរិក ៕​