ឥណ្ឌូនេស៊ីប្រាប់ឲ្យដឹងថា ខ្លួនបានបិទប្រព័ន្ធគេហទំព័រចំនួន២២ដែលរងការ ចោទប្រកាន់ថា បានត្រូវប្រើប្រាស់ដើម្បីផ្សព្វផ្សាយលទ្ធិជ្រុលនិយមអ៊ីស្លាម។ ការបិទនោះបានស្នើឡើងកាលពីពេលថ្មីៗនេះដោយទីភ្នាក់ងារជាតិ ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ឬ (BNPT)។
នៅឯសវនាការមុខសភាក្នុងរដ្ឋធានីហ្សាការតា លោក Saud Usman នាយកទីភ្នាក់ងារជាតិដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ឬ (BNPT) បានមានប្រសាសន៍ថា លក្ខណៈវិនិច្ឆ័យជាច្រើនបានត្រូវប្រើប្រាស់នៅក្នុងការសម្រេចចិត្ត ដើម្បីបិទប្រព័ន្ធគេហទំព័រនោះ រួមមានទាំងការជម្រុញឲ្យសង្គមធ្វើសង្គ្រាមសាសនាជាមួយក្រុមរដ្ឋ អ៊ីស្លាមនៅក្នុងប្រទេសស៊ីរីហើយនិងប្រទេសផ្សេងទៀត។
លោកនិយាយថា «អ្វីដែលត្រូវការនៅពេលឥឡូវនេះគឺស្វែងរកវិធានការរារាំងដើម្បីលុប បំបាត់ការទាក់ទាញនៅក្នុងអត្ថបទដែលបានសរសេរនៅលើគេហទំព័រដែល បានទាក់ទាញមនុស្សឲ្យចូលរួមជាមួយក្រុមជីហាដដើម្បីធ្វើសកម្មភាព ភេរវកម្ម»។
ក៏ប៉ុន្តែ លោក Hanafi Rais អនុប្រធានគណៈកម្មាធិការសភាដែលមើលការខុសត្រូវកិច្ចការងារការពារ ប្រទេសនិងការបរទេសបានព្រមានថា រដ្ឋាភិបាលត្រូវតែធ្វើឲ្យបានហ្មត់ចត់។
លោកនិយាយថា «ក្រសួងគមនាគមន៍និងព័ត៌មានត្រូវតែមានការប្រុងប្រយ័ត្នកាន់តែ ខ្លាំងឡើងដល់រដ្ឋាភិបាល តាមរយៈក្រសួង ដែលនឹងត្រូវបានគេហៅថាជាក្រុមអ៊ីស្លាម»។
ក្នុងខណៈនោះដែរ ការស្ទង់មតិកាលពីពេលថ្មីៗនេះដោយវិទ្យាស្ថាន Setata បានរកឃើញថា យុវជនឥណ្ឌូនេស៊ីជាច្រើនបានទទួលរងគ្រោះដោយឥទ្ធិពលរបស់ក្រុមរដ្ឋ អ៊ីស្លាម។
យោងទៅតាមការស្ទង់មតិនិស្សិត៦៨៤នាក់ក្នុងរដ្ឋធានីហ្សាការតា និងទីក្រុង Bandung បានរកឃើញថា ជិត៧ភាគរយនៃអ្នកឆ្លើយតបទាំងនោះយល់ស្របនឹងមនោគមវិជ្ជារបស់ ក្រុមរដ្ឋអ៊ីស្លាម៕
រូបភាពកាលពីខែកញ្ញា ឆ្នាំ២០១៤ បង្ហាញពីអ្នកតវ៉ាជាច្រើននាក់កាន់បដាកំឡុងពេលប្រមូលផ្តុំដើម្បី ប្រឆាំងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។