សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ចាម ចុះ​ត្រួតពិនិត្យ​រថយន្ត​ខុស​បច្ចេកទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2018 ក+ ក-

​កំពង់ចាម ៖ កំលាំង​សមត្ថកិច្ច​ចំរុះ របស់​ខេត្តកំពង់ចាម រួមមាន មន្ត្រី​ជំនាញ សាធារណការ​ខេត្ត ជំនាញកា​រិ​យា​ល​យ័​នគរបាល​ចរាចរ ផ្លូវគោក ជំនាញ​នគរបាល​ក្រុង​កំពង់ចាម និង​កំលាំង កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ត្រួតពិនិត្យ រថយន្ត ខុស​លក្ខ​ណះ​បច្ចេកទេស នៅ លើផ្លូវ​ជាតិ​លេខ​៧ ថ្មី ចំណុច​មុខ ហ្គោល​ក្លឹប ស្ថិត​ក្នុងភូមិ បឹង​ស្នាយ សង្កាត់ សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

លោក វរសេនិយ៍​ត្តី អ៊ឹង ប៊ុន អធ​ការ​នគរបាល ក្រុង​កំពង់ចាម បានអោយដឹងថា អនុវត្តតាម​បទបញ្ជា របស់ សម្តេច តេ​ជោ ហ៊ុន សេន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការបញ្ជា​ផ្ទ្ទ​្ទាល់ របស់លោក ឩ​ត្ត​ម​សេនិយ​ត្រី ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម បានអោយ លោក និង​លោក​វរសេនិយ៍​ឯក ទ្បុ​ង ម៉េង​សែ នាយ​កា​រិ​យា​ល​យ័​នគរបាល ចរាចរ​ផ្លូវគោក ដឹង​នាំ​កំលាំង​ជំនាញ ចុះ​សហការ ជាមួយ ជំនាញ សាធារណការ​ខេត្ត ត្រួតពិនិត្យ រថយន្ត ខុស​លក្ខ​ណះ​បច្ចេកទេស នៅ​ចំណុច​ខាងលើនេះ​។​

លោក អធិការ បាន​បញ្ជាក់ថា ការអនុវត្ត​នេះ ចាប់ពី ម៉ោង សូន្យ និង​មួយ​នាទី ឈានចូល​ថ្ងៃទី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ តទៅ​។​

លោក ទ្បុ​ង ម៉េង​សែ បាន​បញ្ជាក់ថា ចាប់​តាំង ពី​ម៉ោង​សូន្យ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ មកដល់​ម៉ោង​៩​និង​២៥​នាទី ថ្ងៃទី​១០​កុ​ម្ភះ​នេះ សមត្ថកិច្ច​បាន​ពិនិត្យ​រថយន្ត ធំៗ បាន​ចំនួន ២៣ គ្រឿង ក្នុងនោះ មាន​រថយន្ត ខុស​លក្ខ​ណះ បច្ចេកទេស​( ត​ទ្រុង​) ចំនួន​០៦​គ្រឿង ត្រូវ​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ក្រុង ដើម្បី ធ្វើការ​កែសំរួល​( កាត់​ទ្រុង​) ។​

លោក ចាន់ ផល្លី អភិបាល ក្រុង​កំពង់ចាម បានអោយដឹងថា ការអនុវត្ត​នេះ​ធ្វើជា​រៀងរហូត​ដល់​អស់ រថយន្ត​ខុស​លក្ខ​ណះ​បច្ចេកទេស​៕