ឧកញ៉ា ​ឆាយ ជ្រាយ បន្ត​ដើរ​ទិញ​ឈើ​ខុសច្បាប់​ពី​តំបន់​ព្រៃ​ឡង់​បញ្ជូនទៅ​ស្រុក​យួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2015 ក+ ក-

​ត្បូងឃ្មុំ ៖​ឧកញ៉ា ឆាយ ជ្រាយ បាន​បន្ត ប្រមូល​ទិញឈើក្រហម ប្រភេទ​លេខ​២ មួយចំនួន មានច្បាប់​អនុញ្ញាត មួយចំនួនទៀត​លោត​ឆត្រ ក្នុងនោះ ភាគច្រើន​បង្កប់​ឈើ​ធ្នង់ ដើម្បី​ដឹកជញ្ជូន ចេញពី​ចំណុច​ក្រោយ វត្ដ​កំ​ប្រឺស ឆ្ពោះទៅ ប្រទេស​យូ​ន​តាម​ច្រក​ទន្លេ​ចាម យ៉ាង​រលូន ។​

​មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា មុខរបរ​របស់គាត់ បានធ្វើឱ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ ទៅនឹង​ងារ​ជា​ឧកញ៉ា ដោយសារ​ការរកស៊ី​ឈើ ដោយ​មិន​ស្របច្បាប់ ប៉ុន្ដែ​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ទទួលបាន​លាភ​សក្ការ ពី​ឧកញ៉ា ឆាយ ជ្រាយ ទើប ការដឹកជញ្ជូន​ឈើ​របស់គាត់ មិនមាន​សមត្ថកិច្ច រឺ​មន្ដ្រី​ជំនាញ​ណា​បង្ក្រាប​ឡើយ ក្នុង​ខេត្ដ​ត្បូងឃ្មុំ នោះឡើយ​។​

ឈ្មួញ​ឈើ​មួយរូប​នៅ​ខេត្តកំពង់ចាម​បាន​និយាយថា ឧកញ៉ា ឆាយ ជ្រាយ ដឹកជញ្ជូន​ឈើ​រាល់ថ្ងៃ ដោយ​សារបាន​ចាត់ចែង​បង់ប្រាក់​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ​សូម្បីតែ​ខាង​រដ្ឋបាល​ព្រៃឈើ​របស់លោក ឆេង គឹម​សុន ក៏ត្រូវ​បាន​ឧកញ៉ា ឆាយ ជ្រាយ អួតអាង​ថា បាន​ចាត់ចែង​រួចជាស្រេច​ដែរ​។ ឧកញ៉ា ឆាយ ជ្រាយ បាន​ពង្រីក​ភាព​ស្តុកស្តម្ភ​របស់ខ្លួន​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។​អ្នកស្រុក អ្នកភូមិ​របស់គាត់ បាន​ចាត់ទុកថា ភាព​ស្តុកស្តម្ភ​កើតចេញពី​មុខរបរ​រ​ក​ស៊ី​ឈើ​ខុសច្បាប់ មិនមែនជា​ជំនួញ​ថ្លៃថ្នូរ​ក្នុង​ភាពស្មោះត្រង់​ទៅតាម​គោ​រម្យ​ងារ​នោះឡើយ​។​

​ឧកញ៉ា ឆាយ ជ្រាយ ត្រូវបាន​កត់សម្គាល់​ដោយ​អង្គការក្រៅរដ្ឋាភិបាល​ថា​ជា​ឈ្មួញ​ឈើ​ខុសច្បាប់​ដ៏​ល្បីឈ្មោះ​នៅ​ខេត្តកំពង់ចាម យកទៅលក់​ចែកចាយ ទៅកាន់​ខេត្ដ​ព្រៃវែង និង​ប្រទេស​វៀតណាម រហូត​សល់​លុយ​រត់ការ​ទទួលបាន​ងារ​ជា​ឧកញ៉ា ។​បច្ចុប្បន្ននេះ ឧកញ៉ា ឆាយ ជ្រាយ បាន​បន្ត​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​ពី​តំបន់​ព្រៃ​ឡង់ ខេត្ដ​កំពង់ធំ ព្រំប្រទល់​ខេត្ដ​ក្រចេះ ដឹកជញ្ជូន​ឆ្លងកាត់ ស្រុក​ព្រែក​ប្រសព្វ ហើយ​ឆ្លងតាម​កំពង់ដ​ឆ្លូង យកមក​គរ​ទុក នៅ​ចំណុច​ក្រោយ វត្ដ​កំ​ប្រឺស ឋិត​ក្នុងភូមិ​កំ​ប្រឺស ឃុំ​ទំពាំង​ព្រីង ស្រុក​តំបែ ខេត្ដ​ត្បូងឃ្មុំ ក្នុងព្រៃ​ចម្ការកៅស៊ូ របស់គាត់ ដើម្បី​នាំចេញ​ទៅ​លក់​បន្ត​ដោយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​វំ​ខាន​ទេ​។

​មេគង្គ​ប៉ុ​សិ៍្ត មិនអាច​ទាក់ទងលោកឧញ៉ាដើម្បី​សុំ​ការពន្យល់​ឆ្លើយតប​ចំពោះ​ការលើកឡើង​ដូចខាងលើ​បានទេ​កាលពី​ម្សិលមិញ​នេះ​៕​ខ រ​8451chreaa123456