មាន​អ្នក​លួច​ដុត​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2015

​សៀមរាប​៖​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត មួយ​ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុងសៀមរាប ត្រូវបាន​ដុតបំផ្លាញ​កាលពី​យប់​អា​ធ្រា​ត្រ​ថ្ងៃ​អង្គារ ទី​០៧​ខែមេសា ក្រោយពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ថា​មិនមែនជា រចនាប័ទ្ម​ខ្មែរ​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ខ្លោងទ្វារ​នេះ​ត្រូវ​ដុតបំផ្លាញ កាលពី​វេលា​ម៉ោង​ប្រមាណ​១ រំលង​អា​ធ្រា​ត្រ​និង​ត្រូវបាន​ពន្លត់​វិញ​នៅ​ម៉ោង​ជិត​២​យប់​។​នៅ​ព្រឹក​ទី​៧​នេះ សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្តសៀមរាប កំពុងតែ​ចុះ​ស៊ើបអង្កេត​ករណីនេះ​។​

​ស្នងការ​ខេត្តសៀមរាប លោក សន ណា​ឌី មានប្រសាសន៍ថា​ពិតជា​មានការ​ដុត​មែន ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុងតែ​ប្រជុំ​ពី​បញ្ហា​នេះ​។​
​ទីតាំង​កន្លែងកើតហេតុ ស្ថិតនៅ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​ទីបញ្ជាការដ្ឋាន​នគរបាល​បេ​តិ​ភណ្ឌ ដែល​តែងតែ​យាមកាម​តំបន់​នោះ​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​គួរ​បញ្ជាក់ថា​ការដុត​ខ្លោងទ្វារ​នេះ​កើតឡើង បន្ទាប់ពី​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កជាប​ន្ដ​បន្ទាប់​ថា​ខ្លោងទ្វារ​នោះ​ជា រចនាប័ទ្ម​វៀតណាម និង​ចិន ។​
​កន្លងមក ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​ឲ្យ​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ព្យាយាម​កែលម្អ​ខ្លោងទ្វារ​សម្រាប់​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន ដើម្បី​កុំ​ឲ្យ​មានការ​អាក់អន់ចិត្ត​ពី​ប្រជាពលរដ្ឋ​ក្រុម​ណាមួយ​។​ប៉ុន្តែ​មិនទាន់បាន​កែលម្អ​ផង ក៏​ស្រាប់​តែមាន​ករណី​ដុតបំផ្លាញ​បែបនេះ​តែម្តង​។​

​ព្រឹទ្ធាចារ្យ​មួយរូប​ដែល​កំពុង​ឈរ​មើល​ខ្លោងទ្វារ​ដែល​បាន​រង​ការដុត​បំផ្លាញ បានបង្ហាញ​ពី​ការខកចិត្ត ចំពោះ​ទង្វើ​អសីលធម៌​របស់​ក្រុម​ជន​មួយ​ក្តាប់​តូច ដែល​បញ្ជាក់​ឲ្យ​ដឹង មានតែ​ក្រុម​ជន​អគតិ​ប៉ុណ្ណោះ​ដែល​ចិញ្ចឹមចិត្ត​ជំទាស់​ទាំង​ងងឹត​ងងុល សូម្បីតែ​សំណង់​ខ្លោងទ្វារ​ក៏​មិន​ទុក​ឲ្យ​ទើសមុខ​ពួកគេ​ដែរ គ្មាន​ច​រិ​ក​កែលម្អ​ដើម្បី​ស្ថាបនា​បន្តិច​ណា​សោះ​៕angkor-sankran-

11M-angkorsankr

ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ក្រោយពេល​ដុតបំផ្លាញ​