ស្តាប់​ពាក្យពេចន៍​ដំបូង​ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ឆ្លើយឆ្លង​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2018 ក+ ក-

​ភ្នំពេញ ៖ ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​ប្រទេស​កូរ៉េ​ទាំងពីរ​នៅ​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ បានធ្វើ​ឲ្យ​ពិភព​លោកមា​នក​ភ្ញាក់ផ្អើល និង​កត់សម្គាល់​យ៉ាង ខ្លាំង​។ គ្រប់​បណ្តាញ​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក សុទ្ធតែ​តាម​ប្រមាញ់​ព័ត៌មាន នៃ​ជំនួប​នេះ​យា់ង យកចិត្តទុកដាក់​។

ចំណែក​នៅ​ម្ពុ​ជា តាមរយៈ​សារ​អេឡិចត្រូនិក កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​កម្ពុជា លោក ខៀវ កាញារីទ្ធ បានធ្វើការ​ស្រង់ សម្តី​ដែល​លោក​បញ្ជាក់ថា​ជា​ពាក្យពេចន៍​ដំបូង​ជា​ប្រវត្តិសាស្ត្រ​នៃ​ការសន្ទនា​រវាង​លោក គីម ជុង​អ៊ុន មេ​ដឹក នាំ​កូរ៉េខាងជើង ជាមួយ​លោក មូ​ន ជែ​អ៊ិន មេដឹកនាំ​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែមេសា ឆ្នាំ​២០១៨ នេះ​។​

ក្នុង​សំណេរ​របស់លោក ខៀវ កាញារីទ្ធ បាន​សរសេរ ថា​កិច្ចសន្ទនា​ដំបូងបង្អស់ រវាង​ប្រធានាធិបតី​កូរ៉េ​ទាំងពីរ​នៅ​តំបន់​គ្មាន​កងទ័ព លើ​ទឹកដី​កូរ៉េខាងត្បូង ៖
​លោក​មូ​ន​ជែ​អ៊ិន ៖ លោក​បាន​មកដល់​ភាគខាងត្បូង​ហើយ​មិនដឹង​អង្កាល់​ខ្ញុំ​បាន​ទៅ​ភាគ​ខាងជើង​វិញ​ម្តង ?

​លោក គីម​ជុង​អ៊ុន ៖ ទៅ​អី​លូវ​នេះ​តែម្តងទៅ ក៏បាន​ដែរ ។​

មួន​ជែ​អ៊ិន ៖ លោក​មក​តាម​ណា​ណឹ​ង ?
​គីម​ជុង​អ៊ុន ៖ ខ្ញុំ​មក​តាម​ឡាន​កាត់​តាម Kaesong តាំងពីព្រឹក​ព្រលឹម​មិញ​នេះ​។​លោក​ប្រហែល​ចេញ មកពី​ព្រលឹម​ដែរ​ហើយ ។​
​មូ​ន​ជែ​អ៊ិ ៖ ខ្ញុំ​ជិះ​តែមួយ​ម៉ោង​ទេ ព្រោះ​ចំងាយ​ផ្លូវ​តែ ៥២ គីឡូម៉ែត្រ​ណឹ​ង ។​
​បន្តម​កទៀត នៅពេល​និយាយ​ពី​រឿង​អាវុធ​នុយក្លេអ៊ែរ ។​
​គីម​ជុង​អ៊ុន ៖ គេ​ប្រាប់​ខ្ញុំ​ថា​លោក​គេង​មិនសូវ​បាន​ស្កប់​ទេ ហើយ​លោក​ត្រូវ​ងើប​ពី​ព្រលឹមៗ​ទៀត​ដើម្បី ចូលរួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ទាក់ទិន​នឹង​ពួកយើង ។​អញ្ចឹង​លោក​ពិតជា​ធ្លាប់ ងើប​ពី​ព្រលឹមៗ​ណាស់ ។​
​លោក មូ​ន​ជែ​អ៊ិនៈ អី​លូវ​នេះ ខ្ញុំ​នឹង​គេង​បាន​ស្កប់​ហើយ​ព្រោះ​លោក​បាន​សន្យា​ជាមួយ​ប្រេសិត ពិសេស​របស់​យើង​ដែល​បាន​ទៅ​ភាគ​ខាងជើង​នោះ ។​
​គីម​ជុង​អ៊ុន ៖ ខ្ញុំ​នឹង​ចាត់ចែង​ធ្វើយ៉ាងណា​ឲ្យ​លោក​បាន​សម្រាន្ត​ស្កប់ស្កល់​។​

​គួររំលឹកថា​ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជែ​អ៊ី​ន បាន​ជួប​ពិភាក្សាគ្នា “​ដោយស្មោះ​ត្រង់ និង ម៉ឺងម៉ាត់​” ១០០ នាទី ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ ក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី ២៧ មេសា ដោយបាន​រៀបចំ​ធ្វើ​ពង្រាង​នៃ​កិច្ចព្រមព្រៀង​រួម​ជា​ផ្លូវការ​៕​