បុរស​ម្នាក់​ត្រូវគេ​បាញ់​ស្លាប់​ក្បែរ​ម៉ូតូ​ម៉ាក​MSX​ពេល​រំលង​អា​ធ្រា​ត្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2015 ក+ ក-

​ភ្នំពេញ ៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ត្រូវ ខ្មាន់កាំ ភ្លើង​ដេញតាម​បាញ់​២ គ្រាប់​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៧​ខែមេសា ឆ្នាំ​២០១៥​នេះ​ស្ថិតនៅ​ផ្លូវ​លេខ​៥១​បេតុង ក្រុម​៦ ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។

​ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ពួក គឹមហុង អាយុ​២៦​ឆ្នាំ ដើរ​លក់​ថ្នាំពេទ្យ ស្នាក់​នៅផ្ទះ​លេខ​៣៣ ក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ភូមិរ​មិញ​ខាងជើង ឃុំ​រមិញ ស្រុក​កោះ​អណ្តើក ខេត្តតាកែវ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC 0005 បើកបរ​តាមផ្លូវ​បេតុង ពី​កើ​តទៅ​លិច ខណៈ​មក​ជិត​ដល់ផ្ទះ​ហើយ ស្រាប់​តែមាន​ជនសង្ស័យ​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ា​កបាន​ជិះ​ដេញតាម​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​ស្រែកថា ចោរៗ​ស្រាប់​តែមាន​ឮស្នូរ​បាញ់​២​គ្រាប់ ធ្វើឱ្យ​រងរបួស​មួយ​គ្រាប់​ចំ​បបូរមាត់​លើ​ខាងឆ្វេង​មួយ​គ្រាប់ ធ្លាយ​ហូរឈាម​ដេកស្លាប់​នៅតាម​ចិញ្ចើមផ្លូវ​នៅជាប់​ម៉ូតូ ដែល​ជនសង្ស័យ​មិនបាន​យក​ម៉ូតូ​ចេញ​ទេ បាននាំគ្នា​គេចខ្លួន​អស់ ។​

​សមត្ថកិច្ច​មិនទាន់បាន​សន្និដ្ឋានថា ជា​រឿង​ប្លន់ ឬក៏​គំនុំ​នៅឡើយ​ទេ ព្រោះ​ម៉ូតូ​របស់​ជនរងគ្រោះ​មិនបាន​បាត់បង់​ទេ គ្រា​ដែល​ប្រជាពលរដ្ឋ​សន្និដ្ឋាន​ដំបូង​ថា អាចជា​ករណី​គំនុំ ឬ ទំនាស់​ច្រើនដង ៕

5003