អតីត​អភិបាលក្រុង ​ណាន់​ជី​ង ជាប់ ពន្ធនាគារ​១៥​ឆ្នាំ​ពីបទ​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2015 ក+ ក-

​អតីត​អភិបាលក្រុង​ណាន់​ជី​ង ដែល​គេ​ប្រសិទ្ធិ​នាម​ថាលោក ប៊ុល​ដូ​ហ្សែ បន្ទាប់ ពី​បាន​ដឹកនាំ​ធ្វើ​ការដ្ឋាន​សំណង់​ក្នុង​រដ្ឋធានី​ដ៏​ចំណាស់​របស់ ចិន ត្រូវបាន​តុលាការ​កាត់ទោស នៅ​ថ្ងៃទី ៧ មេសា ២០១៥​នេះ ឱ្យ​ជាប់ទោស​ក្នុង​ពន្ធនាគារ និង​ធ្វើការ​ជា​ទម្ងន់​១៥​ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។

លោក ជី ជាន​យ៉េ ជា​ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​ចិន​ម្នាក់ ក្នុងចំណោម​១២​នាក់ ដែលមាន​ឋានៈ​ស្មើនឹង​អនុរដ្ឋមន្ត្រី និង​ដែល​ត្រូវបាន​យន្តការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​របស់លោក ប្រធានាធិបតី​ស៊ី​ជីន​ពីង ធាក់​ឱ្យ​ខ្ទាត​ចេញពី​អំណាច​។​

​លោក ជី​ជាន​យ៉េ បាន​សារភាពថា​បានទទួល​ប្រាក់​សំណូក ១១,៣​លាន​យ័ន (១​លាន​២​សែន​អឺរ៉ូ​) នៅ​រវាង​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣​។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​តុលាការ ដែល​បានបង្ហាញ​រូបថត​នៅ​សាល​កាត់ក្តី ឃើញ​រូប​អតីត​ចៅហ្វាយក្រុង​ណាន់​ជីន មានទឹក​មុខស្រងូត​ប​ង្ក​ប់​ទៅដោយ​ការ វិប្បដិសារី យាម​ការពារ​ដោយ​ប៉ូលិស​មាឌ​ដាំង​ពីរ​នាក់​។​

​មាន អាយុ ៥៨​ឆ្នាំ លោក ជី​ជាន​យ៉េ ធ្លាប់ជា​មនុស្ស​សំខាន់​ទី​ពីរ​របស់​បក្សកុម្មុយនិស្ត​ប្រចាំខេត្ត ធ្លាប់ជា​អភិបាលក្រុង​យាង​ស៊ូ (​ក្រុង​កំណើត​របស់​អតីត​ប្រធានាធិបតី​ចិន ជាន ហ្សេ​មិន និង​ជា​ក្រុង​យុទ្ធសាស្ត្រ​សម្រាប់​ដំឡើង​យស​សក្តិ​) និង​ជា​លេខា​បក្ស​អស់​រយៈពេល​១០​ឆ្នាំ មុននឹង​បានក្លាយ ជា​អភិបាលខេត្ត​ណាន់​ជីន នៅ​ឆ្នាំ​២០១០ ដើម្បី​គ្រប់គ្រង​ក្រុង​ភាគ​កើត​ប្រទេស​ដែលមាន​ប្រជាជន​រស់នៅ ប្រមាណ​ជាង​៨​លាន​នាក់​។​

​ដក​ចេញពី​តំណែង នៅ​ថ្ងៃទី ១៩​តុលា​ឆ្នាំ​២០១៣ ក្រោម​សម្រែក​អំណរ និង​ការដុត​ផាវ​បណ្តេញ​របស់​ពលរដ្ឋ​ក្រុង​ណាន់​ជីន លោក ជី ជាន​យ៉េ ត្រូវបាន​បណ្តេញចេញ​ជា​ផ្លូវការ​ពី​គណ​បក្សកុម្មុយនិស្ត​ចិន នៅ​ដើមឆ្នាំ​២០១៤ (​ខែមករា​) បន្ទាប់ពី​គណៈកម្មការ​គ្រប់គ្រង​វិន័យ​បក្ស​បាន​រកឃើញថា​អតីត​អភិបាល ក្រុង​នេះ បានទទួល​ប្រាក់​សំណូក និង​កាដូ​ផ្សេងៗ ដោយផ្ទាល់​ខ្លួន ឬ​តាមរយៈ​ក្រុមគ្រួសារ​។​

​សូមបញ្ជាក់ថា​នៅពេល​កំពុង​កាន់អំណាច លោក ជី ជាន​យ៉េ បាន​បង្កើន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​ច្រើនណាស់ រហូត​ទទួល​ងារ​ថា “​លោក​អា​ត្រាក់​Bulldozer” ល្បីឈ្មោះ​ខ្លាំង​ឆាប់​ឡើង​យស​សក្តិ និង​ឆាប់​មានបាន​ខ្លាំង​។ ប៉ុន្តែ​ក៏​ងាយ​រងគ្រោះ​ពី​ប្រតិបត្តិការ​ស្អាតស្អំ (​ប្រឆាំងនឹង​អំពើពុករលួយ​) ដោយ​ឈរលើ​គោលការណ៍ ដឹកនាំ​គំរូ មាន​វិន័យ និង​ចេះ​អត់ធ្មត់ តែ​ដោយ​គ្មាន​ឯករាជ្យ និង​តម្លាភាព គេ​អាច​ប្រើ​ប្រតិបត្តិការ​នេះ​សម្រាប់​សងសឹក​ឬ​ការ​ប៉ែង​ផ្តួល​គ្នា​៕rfi/

11nanchinលោក Ji Jianye ពេល​ប្រកួត​កីឡា​អូឡាំពិក​នៅ​សិង្ហ​បុរី​ឆ្នាំ ២០១០REUTERS