រដ្ឋសភា​គាំទ្រ​លោក ​ស៊ិ​ក ប៊ុន​ហុក ជា​ប្រធាន និង​លោក​ គួ​យ ប៊ុន​រឿន ជា​អនុប្រធាន គ​.​ជ​.​ប​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2015 ក+ ក-

​ភ្នំពេញ​៖ សមាជិក សមាជិកា​រដ្ឋសភា​១១៣​រូប នា​ព្រឹក​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៥​នេះ បាន​បោះឆ្នោត​ជា​កញ្ចប់​គាំទ្រ​សមាសភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី​ចំនួន ៩​រូប ក្នុងនោះ​រដ្ឋសភា​បានផ្តល់​សុពលភាព​ជ្រើសតាំង​លោក ស៊ិ​ក ប៊ុន​ហុក មកពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន គ​.​ជ​.​ប​ថ្មី និង​លោក គួ​យ ប៊ុន​រឿន មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន គ​.​ជ​.​ប ។​

​គណបក្សនយោបាយ​ទាំងពីរ បាន​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន របស់​គណបក្ស​រៀងៗ​ខ្លួន​ទៅ​លោក ហេង សំរិន ប្រធានរដ្ឋសភា រួចហើយ​កាលពី​សៀ​ល​ថ្ងៃទី​០៨ ខែមេសា ដើម្បី​ពិនិត្យ​និង​ដាក់​ចូលក្នុង​របៀបវារៈ​ប្រជុំ​សភា ពេញ អង្គ នៅពេល​ខាងមុខ​។​
​បេក្ខភាព​សមាជិក​គជ​ប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បេក្ខជន​សមាជិក គ​.​ជ​.​ប ទាំង​៤ នាក់​រួមមាន​៖

១-​លោក​គួ​យ ប៊ុន​រឿន​(​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​) ២-​លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន កម្ពុជា​ឯករាជ្យ ៣-​លោក ហ៊ីង ធី​ឫទ្ធិ ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​តុលាការ​កំពូល និង​៤-​លោកស្រី តែ ម៉ា​នី​រ៉ុង មន្ត្រី​និវត្តជន និង​ត្រូវជា (​ប្អូនថ្លៃ​ជីដូនមួយ​លោក សម រង្ស៊ី​)​។​

ចំពោះ​បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង ៤ នាក់​រួមមាន ៖ ១-​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប​។​២-​មា​នស​ទិ សមាជិក​។ ៣-​លោក ឌុ​ច សុន សមាជិក និង​៤-​លោក ឯម សុផាត​។​

ជាមួយគ្នា​នោះដែរ ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ បាន​គាំទ្រ​បេក្ខភាព​ទី​៩ នៃ​គ​.​ជ​.​ប គឺ​លោក ហង្ស ពុទ្ធា ប្រធាន​អង្គការ​និក​ហ្វិ​ក ជា​សមាជិក គ​.​ជ​.​ប​។​

រដ្ឋសភា​នៅ​ព្រឺ​ក​មិញ​នេះ បាន​បើក​ស័​ម​យ​ប្រជុំ លើក​ទី​៤ បោះឆ្នោត​អនុម័ត​សមាជិក គ​.​ជ​.​ប​ទាំង​៩​នាក់ ជា​កញ្ចប់​នៅ​ព្រឺ​ក​នេះ ដោយ​មិន​រង់ចាំ​ថ្ងៃទី​១៣ ខែមេសា​ឡើយ​។​

​ការបោះឆ្នោត​នេះ រដ្ឋសភា បានសម្រេច ផ្តល់​សុពលភាព គ​.​ជ​.​ប​ថ្មី ដល់ លោក ស៊ិ​ក ប៊ុន​ហុក មកពី គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន គ​.​ជ​.​ប និង​លោក គួ​យ ប៊ុន​រឿន មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន គ​.​ជ​.​ប ដែល​ការ​របោះ​ឆ្នោត​នេះ មាន​សន្លឹកឆ្នោត​អនុបវាទ​២ និង​មោ​ឃៈ ១៕

11a1nec_leaderលោក ស៊ិក ប៊ុនហុក(ឆ្វេង) ប្រធាន និងលោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀប​ចំ​ការបោះឆ្នោត​ថ្មី