រថយន្ដ​ឡិច​ស៊ី​ស​ក្រឡាប់​នៅ​ស្រុក​កំពង់​សិលា របួសធ្ងន់​ស្រាល​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2015 ក+ ក-

​ព្រះសីហនុ​៖ កាលពី​វេលា ម៉ោង​១១​និង​២០​នាទី​ថ្ងៃទី​0៩ ខែមេសា ឆ្នាំ​២០១៥ មាន​ករណី​រថយន្ដ​ឡិច​ស៊ី​ស​មួយគ្រឿង​ក្រឡាប់ នៅ​ចំណុច​ស្ពាន ក្អោ​ង​ចន្លោះ គីឡូម៉ែត្រ​លេខ​១៣៨-១៣៩ ស្ថិតក្នុង ភូមិ​បឹង​ត្រា ឃុំ​ចម្ការ​ហ្លូ​ង ស្រុក​កំពង់​សិលា ខេត្ដ​ព្រះសីហនុ បណ្ដាល​ឲ្យ​អ្នក​នៅ ក្នុង​រថយន្ដ​៨​នាក់​របួសធ្ងន់​ស្រាល​។​

មន្ត្រីនគរបាល ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា រថយន្ដ​ដែល​ជួប​គ្រោះថ្នាក់​ក្រឡាប់ ខាងលើនេះ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M- 7036 បាន​រង​ការខូចខាត​ទាំងស្រុង​នៅ​ផ្នែក​ខាងមុខ និង​ដំបូល ។​រថយន្ត​នេះ បាន​ចេញពី​ដំណើរ​ពី​ស្រុកស្រែ អំបិល ខេត្ដ​កោះកុង​មកកាន់​រាជធានី​ភ្នំពេញ ។​

​អ្នកបើកបរ​រថយន្ដ​ដែល​រង របួសធ្ងន់​ត្រង់​ក្បាល មានឈ្មោះ ម៉ិ​ញ សុភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​ទំនប់ ឃុំ​ចំបក់ ស្រុក​បាទី ខេត្ដ តាកែវ និង​២​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់ ដែរនោះ ទី​១-​ឈ្មោះ ហួត សុភ័ក្ដ្រ ភេទ ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្នាយ​ពុល ឃុំ​រកា ស្រុក​ពារាំង ខេត្ដ​ព្រៃវែង និង​ទី​២-​ឈ្មោះ អឿន ម៉ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ដ​កំពត អ្នក​ទាំង​២​នាក់​នេះ​ជា​បុគ្គលិក​ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គ ។​ចំណែក​ជនរងគ្រោះ​៥​នាក់​ទៀត ដែល​រងរបួស​ស្រាល​មិនត្រូវ​បាន​គេ​ស្គាល់​អត្ដ​សញ្ញាណ​នោះទេ ព្រោះ​ប​ន្ចា​ប់​ពី​កើតហេតុ​ពួកគេ​បាន​ទៅរក​កន្លែង​ព្យាបាល របួស ។​

​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បើតាម​ជនរងគ្រោះ​អះអាងថា សង្ស័យ អ្នកបើកបរ​វាក់​ជាមួយនឹង​ស្ពាន​ទើប បណ្ដាលឱ្យ​រថយន្ដ​ក្រឡាប់​តែម្ដង​។​

ក្រោយពី​កើតហេតុ រថយន្ដ​ខាងលើ ត្រូវបាន​សមត្ថកិច្ច បញ្ជូនមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ដោយសារ​ថា បាន​បង្ក​ឲ្យ​ប៉ះពាល់ ដល់​ទ្រព្យ សម្បត្ដិ​រដ្ឋ​ដូចជា បង្គោល​ភ្លើង និង​បង្គោល​សញ្ញា​ចរាចរណ៍ បាក់​ខូចខាត ជាដើម​៕fpm/1Chlam-samoth005