មន្ត្រី​បក្សប្រឆាំង និង​សកម្មជន​ដីធ្លី​១៩​នាក់​ត្រូវបាន​ដោះលែង​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រះសង្ឃ និង​សកម្មជន​ដីធ្លី សរុប​១៩​អង្គ​នាក់ នឹង​បាន​នៅក្រៅ​ឃុំ​នា​ដើម​សប្តាហ៍​ក្រោយនេះ តាមរយៈ​ការចរចា​នយោបាយ ។​

មេធាវី​ការពារ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ជូ​ង ជូ​ងី ឲ្យ​ដឹងថា រូបលោក និង​មេធាវី​ការពារ​ក្តី​មួយចំនួនទៀត បាន​បំពេញបែបបទ​តាម​នីតិវិធី​រួចរាល់​ហើយ កាលពី​ថ្ងៃទី​៩ ខែមេសា​ម្សិលមិញ ដើម្បី​អ្នក​ទាំងនោះ​រួច​ផុតពី​ការឃុំខ្លួន​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ ។​

​អ្នក​ជាប់ឃុំ​ទាំងនោះ​មាន​ព្រះសង្ឃ ព្រះនាម ស៊ឺន ហាយ លោក មា​ជ សុវណ្ណារ៉ា រួមទាំង​អ្នកស្រី ទេព វ​ន្នី ផងដែរ ។​

លោក អ៊ូ គង់ ជា​ប្តី​អ្នកស្រី ទេព វ​ន្នី អះអាងថា ស្ត្រី​បឹងកក់​ទាំង​១០​នាក់​បានសម្រេច​ដកប​ណ្តឹ​ង​សាទុក្ខ​ពី​តុលាការ​កំពូល ដើម្បី​បើកផ្លូវ​ឲ្យ​ព្រះមហាក្សត្រ ព្រះរាជទាន​ការលើកលែងទោស ។​

​មិនអាច​រក​ការបញ្ជាក់​ពី​ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋានរ​បស់​សម្ដេច ព្រះមហាក្សត្រី មុនីនាថ សីហនុ គឺ​លោក អ៊ុម ដារ៉ាវុធ បានទេ​ដោយ​លោក​អះអាងថា កំពុង​ជាប់​ប្រជុំ ។​

​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត ដែល​តាមដាន និង​បានផ្តល់​មេធាវី​ការពារ​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ បាន​ស្វាគមន៍​ការដោះលែង​អ្នក​ទាំង​១៩​អង្គ​នាក់​ឲ្យ​នៅក្រៅ​ឃុំ ។ ប៉ុន្តែ​លោក​បង្ហាញ​ការខកចិត្ត​ដោយ​លើកឡើងថា ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​នៅតែ​ស្ថិតក្រោម​សម្ពាធ​អ្នកនយោបាយ ។​
​ជនជាប់ចោទ​ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សទាំង​១៩​នាក់​នោះ រួមមាន​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​៥​នាក់ ព្រះសង្ឃ​៣​អង្គ គង់នៅ​វត្ត​ស្ទឹងមានជ័យ និង​ស្ត្រី​អ្នក​តវ៉ា​រឿង​ដីធ្លី​១១​នាក់ ។​

​ពួកគេ​ត្រូវបាន​ឃុំខ្លួន​អំឡុងពេល​គណបក្ស​ប្រជា​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បើក​កិច្ចពិភាក្សា​ធ្វើកំណែទម្រង់​ច្បាប់បោះឆ្នោត និង​ច្បាប់ គ​.​ជ​.​ប ថ្មី តាម​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ ថ្ងៃ​២២​កក្កដា ២០១៤ ៕az1