ខេត្តព្រះសីហនុ ៖ មេបញ្ជាការរងកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម លោកឧត្តមនាវីទោ រស់ វាសនា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី ២៤ ខែឧសភានេះ កងទ័ពជើងទឹក កម្ពុជា-រុស្ស៊ី ការហ្វឺកហ្វឺនរួមគ្នា ស្តីអំពីការទំនាក់ទំនងលើផ្ទៃសមុទ្រ លំហាត់យុទ្ធដំណើរនាវា ប្រឆាំងភេរវកម្ម និងប្រតិបត្តការជួយសង្គ្រោះ ។ លោកថា ការហ្វិកហ្វឺនរួមគ្នានោះ ដើម្បីគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី ។
តាមលោកឧត្តមសេនីយទោ រស់ វាសនា បានឲ្យដឹងថា ការហ្វឹកហ្វឺនរួមគ្នារបស់កងទ័ពជើងទឹក នៃប្រទេសទាំង២ កម្ពុជា-រុស្ស៊ី ធ្វើឡើងនៅចំណុចចន្លោះកោះតាគាវ និង កោះឬស្សី ហើយសកម្មភាពហ្វឹកហ្វឺននោះរួមមាន ការមុជទឹកឆែកឆេររុករកចំណាប់ខ្មាំង និងយុទ្ធវិធីវាយឆ្មក់ទ័ពព្រៃ ដោយប្រើប្រាស់មធ្យោបាយរួមមាន នាវាចំនួន០២គ្រឿង និងអូប័រចំនួន ០៣គ្រឿង។
លោកឧត្តមនាវីទោ រស់ វាសនា បន្តថា ការហ្វឺកហាត់រួមគ្នានេះ ធ្វើឡើងបន្ទាប់ពីនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី ចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី២២ឧសភា ឆ្នាំ២០១៨កន្លងទៅ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៦ថ្ងៃនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់នៅថ្ងៃ២៦ឧសភាឆ្នាំ ២០១៨ខាងមុខនេះ ។
លោកថា នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ីទាំង ៣ គ្រឿង មានផ្ទុកកងនាវឹកចំនួន៨១៩នាក់ ហើយដឹកនាំដោយ លោកវរៈនាវីឯក Oleg korolev មេបញ្ជាការកងនាវាចម្បាំងជើងទឹករុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិច៕