Hillary Clinton ជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 April, 2015 ក+ ក-

​លោកស្រី Hillary Clinton ត្រូវជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ នា​ថ្ងៃទី​១២ ខែមេសា ពី​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋ អាមេរិក​ឆ្នាំ​២០១៦​។​
​លោកស្រី Hillary Clinton នឹង​ចាប់ផ្តើម​យុទ្ធនា​ការឃោសនា​នៅតាម​ព្រឹត្តិការណ៍​តូចៗ​ក្នុង​បណ្តា រដ្ឋ​ដែល​រៀបចំ​ការបោះឆ្នោត​មុន​កាលបរិច្ឆេទ​កំណត់ ក្នុងនោះ​មាន​រដ្ឋ​អៃ​យូ​វ៉ា និង​រដ្ឋ​ញូ​វ​ហាម​ភៀរ ។​
​លោកស្រី បាន​បញ្ជាក់ថា កាលពី​ឆ្នាំ​២០០៨​លោកស្រី​ត្រូវ​ប្រជាជន​គាំទ្រ​ដែរ ប៉ុន្តែ​ដោយសារតែ​លោក​អូ​បា​ម៉ា​មាន​ប្រជាប្រិយភាព​នៅក្នុង​សង្គម ហើយ​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាងខ្លាំង​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៦ លោកស្រី​នឹងធ្វើ​ប្រធានាធិបតី​ស្ត្រី​ដំបូង​នៅ​សហរដ្ឋអាមេរិក​។​
​លោកស្រី Hillary Clinton មាន​ភាពងាយស្រួល​បំផុត​ក្នុងការ​ជ្រើសរើស​ជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ។ ពួក​អ្នកប្រជាធិបតេយ្យ​មានការ​គាំទ្រ​ច្រើន​ចំពោះ​បេក្ខភាព​លោកស្រី ដោយ​បើតាម​ការ​ស្ទាបស្ទង់​មតិ​ថា មាន​ដល់​៦២% ឯណោះ ។ ជន​ទី​២ ដែល​ទទួល​ការគាំទ្រ​ច្រើន​ដែរ គឺ​អនុ​ប្រធានាធិបតី​លោក JOE BIDEN ជាមួយ​អ្នកគាំទ្រ​១៥% ៕usa