ចិន​សន្យា​សហការជាមួយ អាល្លឺម៉ង ដើម្បី​ជំរុញភាររីកចម្រើនថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2018 ក+ ក-

​ចិន ៖ ប្រធានាធិបតី​ចិន លោក ហ្សី ជីន​ពីង បាន​ជួប​ជាមួយ អធិការបតី​អាល្លឺម៉ង់ លោក ស្រី អង់​ជែ​ឡា​មឺ​គែល នៅ​សាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ មេដឹកនាំ ទាំង ពីរ បាន​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី ពាណិជ្ជកម្ម​អន្តរជាតិ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។

​ប្រធានាធិបតី ហ្សី ជីន​ពីង និយាយថា ចាប់តាំងពី ប្រទេស​ចិន និង​អាល្លឺម៉ង់ បាន​ជម្រុញ​ទំនាក់ទំនង ដល់​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ ក្នុង​ឆ្នាំ​២០១៤​មក ទំនាក់ទំនង​បាន​ឈានដល់​កំរិត​ខ្ពស់​ថ្មី​មួយ​។ លោក​ហ្សី ជីន​ពីង បាន​អំពាវនាវ ដល់​ប្រទេស​ចិន និង​អាល្លឺម៉ង់ ក្លាយជា​អ្នក​បង្ហាញ​នៃ​កិច្ចសហប្រតិបត្តិការ និង​លទ្ធផល​ឈ្នះ​ឈ្នះ ជា​មេដឹកនាំ​នៃ​ទំនាក់ទំនង​អឺរ៉ុប​-​ចិន ជា​អ្នក​ជម្រុញ​នៃ ទំនាក់ទំនង អន្តរជាតិ​នៃ​បែបផែន​ថ្មី ។

​លោកស្រី មឺ​គែល និយាយថា ប្រទេស​អាល្លឺម៉ង់ មាន​ឆ​ន្ទះ​ចាប់ យក​ឱកាស​នៃ​ការបើកចំហរ​របស់​ប្រទេស​ចិន ដើម្បី​ពង្រីក ពាណិជ្ជកម្ម និង​កិច្ច​សហ ប្រតិបត្តិការ វិនិយោគ រវាង ប្រទេស​អាល្លឺម៉ង់ និង​ចិន និង​ពង្រឹង​ការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​។

​លោកស្រី មឺ​គែល បាន​អមដំណើរ​ដោយ គណៈប្រតិភូ​ពាណិជ្ជកម្ម មកកាន់​ប្រទេស​ចិន ហើយ​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១១ មកកាន់​ប្រទេស​ចិន ចាប់តាំងពី ឡើងកាន់តំណែង​ជា​អធិការបតី ក្នុង​ឆ្នាំ​២០០៥៕​