៧​នាក់​ស្លាប់ ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​តំបន់ បែង​ហ្គា​ហ្សី ប្រទេស​លី​ប៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2018 ក+ ក-

​លី​ប៊ី ៖ មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយថា យ៉ាងហោចណាស់ មនុស្ស​៧​នាក់​ស្លាប់ និង​១០​នាក់ រងរបួស នៅពេល​គ្រាប់បែក​ក្នុង រថយន្ត ត្រូវបាន​បំផ្ទុះ នៅលើ​ដងផ្លូវ​ដ៏​មមាញឹក​មួយ នៅ កណ្តាល​ទីក្រុង បែង​ហ្គា​ហ្សី ប្រ ទេស លី​ប៊ី ភាគ​ខាងកើត​។

​គ្រាប់បែក​ត្រូវបាន​បំផ្ទុះ ខាងក្រោយ​សណ្ឋាគារ ទី​បេស​ស្ទី ជា​សណ្ឋាគារ​ធំ​បំផុត​នៅ​ទីក្រុង​នេះ ដែល​អាច​មើល ឃើញ សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ដែល​សណ្ឋាគារ​នេះ​ស្ថិត​លើ​ដងផ្លូវ ដែល​ប្រជាជន​កំពុង ដើរ លំហែរ ។

​គ្មាន​ព័ត៌មាន​លំអិត ស្តីពី​ការ​បំផ្ទុះ​គ្រាប់បែក ដែល​ទទួលបាន​ភ្លាមៗ​នៅឡើយ ។ នៅក្នុង​ហេតុ​ការ​ណ៏​នេះ រថយន្ត​៨​គ្រឿង ដែល​បាន​ចត នៅលើ​ដងផ្លូវ ត្រូវបាន​បំផ្លាញ​។ បេង​ហ្គា​ហ្សី ជាទី​ក្រុង​ធំ​បំផុត​ទី​២​របស់​ប្រទេស​លី​ប៊ី គ្រប់គ្រង​ដោយ​កងទ័ព​ជាតិ​លី​ប៊ី ជា កងកម្លាំង មាន​អាទិភាព ក្នុងប្រទេស​លី​ប៊ី ភាគ​ខាងកើត ដឹកនាំ​ដោយ មេបញ្ជាការ ខា​លី​ហ្វា​ហា​ហ្វ​តា​៕​