រញ្ជួយ​ដី នៅ​ប្រទេស​ចិន​ប៉ែក​ឥសាន បំផ្លាញ​ផ្ទះ​ជាង​១.៦០០​ខ្នង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2018 ក+ ក-

​ចិន ៖ ផ្ទះ​ជាង​១៦០០​ខ្នង ត្រូវបាន​រាយ​ការ​ណ៏​ថា ត្រូវបាន​បំផ្លាញ បន្ទាប់ពី រញ្ជួយ​ដី កំរិត 5.7 រិច​ស្ទឺ​រ ដែល​បាន​វាយប្រហា​មកលើ​ក្រុង សុង​យួន ប្រទេស​ចិន ប៉ែក​ឥសាន នៅ​ព្រឹក ថ្ងៃ​ច័ន្ទ​នេះ​។ រញ្ជួយ​ដី បានកើត​ឡើង​នៅ​ម៉ោង ១​និង​៥០​នាទី ម៉ោង​នៅក្នុង​ក្រុង​ប៉េកាំង ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​ក្នុង​តំបន់ ជន្លៀស​ខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​ភ្លាមៗ​។

​របាយការណ៍​បឋម​ចេញផ្សាយ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ បាន​បញ្ជាក់ថា ការបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ រួមមាន ផ្ទះ​ជាង​២០០​ខ្នង​នៅ​ជិត​ចំណុច​រញ្ជួយ​ក្នុងស្រុក នី​ង​ជាន ដែល​រង​ការបំផ្លាញ​ខ្លាំង បំផុត​។ ខណៈពេល​អាជ្ញាធរ​រៀបចំ កសាង​ជំរុំ​បណ្តោះអាសន្ន ប្រជាជន​ក្នុង​តំបន់ ត្រូវបាន ស្នើរ ឲ្យ​ស្នាក់នៅ​ជាមួយ​សាច់ញាតិ​របស់​ពួកគេ រហូតដល់​មាន​ព័ត៌មាន​បន្ថែម​។ កសិករ​នៅ ក្នុង ភូមិ​យ៉ា​មូ​ទុ បាន​ប្រទះឃើញ​រូង​ដ៏​ជ្រៅ​ច្រើន​កន្លែង ក្នុង​តំបន់​ខិ​សៗ​គ្នា​នៅ​វាល​កសិដ្ឋាន របស់​ពួកគេ ។

​នៅ​មិនទាន់មាន​របាយ​ការ​ណ៏​ស្តីពី​ការស្លាប់ និង​រងរបួស​នៅឡើយ ហើយ ការផ្គត់ផ្គង់​ជំនួយ​បន្ទាន់​កំពុង​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​តំបន់​ទទួលរង​ការវាយប្រហា​ខ្លាំង​៕