ភ្លើងចង្ក្រាន​ក្លាយជា​អគ្គីភ័យ​បំផ្លាញ​ផ្ទះ​ឈើ​មួយ​ខ្នង និង​រថយន្ត​បែន​ដឹក​ដី​២​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​ខេត្តក្រចេះ ៖ ផ្ទះ​ឈើ​១​ខ្នង រួម​និង​រថយន្ត​បែន​ដឹក​ដី​២​គ្រឿង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ខូចខាត​ស្ទើរ​ទាំងស្រុង បន្ទាប់ពី​មាន​គ្រោះ​អគ្គីភ័យ​មួយ បានកើត​ឡើង កាលពី​យប់​ថ្ងៃទី​២៨​ឧសភា ក្នុងភូមិ​ស្ទឹង​ទ្រ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។

​ជាមួយនិង​គ្រោះ​អគ្គីភ័យ ដែល​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​អះអាងថា បង្កឡើង​ពី​ភ្លើងចង្ក្រាន គឺ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះទេ ក្នុងនោះ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ទំហំ ៤x៦ ម៉ែត្រ រួម​និង​រថយន្ត​បែន​ដឹក​ដី​២​គ្រឿង ត្រូវ​ខូចខាត​។​

​លោក​វរៈ​សេនី​យ៌​ឯក ចាន់ សុ​ផល្លា អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ បានឱ្យ​ថា ករណី​គ្រោះ​អគ្គី​ភ​យ័​នេះ គឺ​បណ្តាលមកពី​ភ្លើងចង្ក្រាន​ដាំបាយ ខណៈដែល​ម្ចាស់​ឈ្មោះ ទៀង ហ៊​ង អាយុ ៦២​ឆ្នាំ ជា​ប្តី និង​ប្រព​ន្ធ័​ឈ្មោះ អ៊ិន ចាន់​រី អាយុ ៦០​ឆ្នាំ បាន​ដាំ​ស្លរ និង​មិនបាន​ពន្លត់​ភ្លើងចង្ក្រាន ហើយក៏​បង្ក​ជា​អគ្គីភ័យ​តែម្តង​។ លោក​ថា ប្តី​ប្រព​ន្ឋ​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ មាន​ទីលំនៅ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ដែល​បចុប្បន្ន​បានមក​ស្នាក់នៅ​ធ្វើ​ចំការ​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​លោក​អធិការ​បញ្ជាក់ថា គ្រោះ​អគ្គីភ័យ​នេះ បានធ្វើឱ្យ​ផ្ទះ​ឈើ​ប្រក់ស​ង្ក័​សី ១​ខ្នង ត្រូវ​ឆាបឆេះ​ទាំងស្រុង ចំណែក​រថយន្ត​បែន​ដឹក​ដី​ចំនួន​២​គ្រឿង មួយគ្រឿង​ឆេះ​មួយ​កំណាត់​មុខ និង មួយគ្រឿង​ទៀត​ក្នុង​កាប៊ីន តិចតួច សរុប​ទឹកប្រាក់​ប្រមាណ​ជាង​៥​ពាន់​ដុល្លា ប៉ុន្តែ​មិនមាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​៕