៤​ឆ្នាំ​កន្លងទៅ ក្រុមគ្រួសារ​ជនរងគ្រោះ​នៅតែ​រង់ចាំ​របាយការណ៍ ក្រោយ​បញ្ចប់​ការស្វែងរក​យន្តហោះ MH 370
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​ម៉ាឡេស៊ី ៖ សមាជិក​ក្រុមគ្រួសារ​ដែល​បាន​បាត់បង់​អ្នកជា​ទីស្រលាញ់​របស់​ពួកគេ ខណៈដែល ជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរ​ណ៏​ម៉ាឡេស៊ី បាន​បាត់ដាន​ដោយ​អាថ កំបាំង ក្នុង​ឆ្នាំ​២០១៤ ដែល​រហូតមក​ដល់ពេលនេះ វា​មាន​រយៈពេល​៤​ឆ្នាំ ខណៈដែល ការស្វែងរក​នៅ​មហាសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង​បានបញ្ចប់ សំរាប់​ប្រតិបត្តិការ​ណ៏ លើក​ទី​២​។ សេចក្តី​ថ្លែង​ការ​ណ៏​ពី​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា ការស្វែងរក​ជា​លក្ខណៈ​ឯកជន ដោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក អ​សិន អ៊ី​ន​ហ្វី​នី​ធី Ocean Infinity បានបញ្ចប់​ការស្វែងរក លើ​ផ្ទៃដី ១១២០០០ គីឡូម៉ែត្រ​ការ៉េ ប្រើ​រយៈពេល​ជាង​៣​ខែ​។

​ខណៈដែល​ការស្វែងរក មិន​ទទួលបាន​លទ្ធផល បានបញ្ចប់ លោកស្រី ក្រាស​ណា​ថា​ន ជា​ម្តាយ​ជនរងគ្រោះ ជិះ លើ​យន្តហោះ​ដែល​បាត់ដាន បាន​ចោទ​សួរថា​តើ​ការស្វែងរក​នេះ បានធ្វើ​ឡើង​ក្នុង​ទីតាំង ត្រូវ​ដែរឬទេ ខណៈ លោកស្រី​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ពិនិត្យពិច័យ​ឲ្យ​បាន ម៉ត់ចត់​ពី​ព្រឹត្តិការ​ណ៏ មុនពេល​បញ្ចប់​ការស្វែងរក​។

​រដ្ឋាភិបាល​បាល​ម៉ាឡេស៊ី និយាយថា និង​ចេញផ្សាយ របាយ​ការ​ណ៏​ពេញលេញ​ស្តីពី​ការស៊ើបអង្កេត​លើ​ការបាត់​ដានជើង ហោះហើរ MH370 ដែលជា​អាថ​កំបាំង​ផ្នែក​អាកាសចរ​ណ៏​ធំ​បំផុត មកដល់ពេលនេះ បន្ទាប់ពី​ការស្វែងរក​តាម​សមុទ្រ បានបញ្ចប់​។​

គួ​រំលឹកថា ជើងហោះហើរ MH370 កំពុង ដឹក អ្នកដំណើរ ២៣៩​នាក់ បាន​បាត់ដាន ក្នុង​ផ្លូវ​ធ្វើដំណើរ​ពី​ទីក្រុង​កូ​ឡា​ឡំ​ពួ ប្រទេស ម៉ាឡេស៊ី ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៤ បានក្លាយ ជា អាថ​កំបាំង​អាកាសចរ​ណ៏​ដ៏​ធំ​បំផុត​របស់​ពិភពលោក​៕