អភិបាល​រាជធានី ជួបពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​សូត្រ​សមុទ្រ របស់​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ ទី​៣១ ខែឧសភា នេះ បានទទួល​ជូ​ប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​លោក យ៉ាន ឈី​វ​ហួយ អនុប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង ផ្លូវ​សូត្រ​សមុទ្រ នៃ​ប្រទេស​ចិន ដើម្បី​ស្វែង យល់​ពី លទ្ធ ភាព នៃ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​វិនិយោគ​លើ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ វិស័យ កាត់ដេរ ការ សាងសង់​សណ្ឋាគារ ការនាំចេញ​.​នាំចូល​ផ្នែក​វិស័យ​កសិកម្ម ជាដើម ។​

នាឱកាស​នោះ លោក ឃួ​ង ស្រេង បាន​ជំរាបជូន​ប្រតិភូ ពី​ស្ថានភាព​ជាក់ស្តែង​ក៏ដូចជា​ការវិវឌ្ឍ រីកចំរើន​របស់​កម្ពុ​ជា​លើ​គ្រប់​វិស័យ​ក្រោយពី​ប្រទេសជាតិ​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យ​ពូជ​សាស​ន៏​ប៉ុលពត មក​ដោយ​បា​ដៃទទេ​។​

​លោក បញ្ជាក់ថា មកដល់ពេលនេះ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ដ៏​ពេញលេញ ពេញ​ផ្ទៃ ប្រទេស​ដែលជា​មូលដ្ឋានគ្រឹះ​សំរាប់​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ស្ថាបនិក​សន្តិភាព​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ដោយឡែក​សំរាប់​រាជធានី ភ្នំពេញ ក៏បាន និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកទេសចរ​ណ៏ និង​អ្នក វិនិយោគ​មកពី​គ្រប់​តំបន់ ក្នុងនោះ​វិនិយោគិន​ចិន បាន​ឈរ​នៅ​លំដាប់​ទី​១ ក្នុងការ​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា ក៏​ដូច​នៅ​រាជធានី​ភ្នំពេញ ។

លោក អភិបាល​បានបញ្ជាក់​ទៀតថា រាជធានី​ភ្នំពេញ​កម្ពុជា បាន​ស្វា​គម​ន៏​ជានិច្ច​ចំពោះ អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​រួមទាំង​ការជួយ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយ ស្រួល ដល់​អ្នកវិនិយោគ​ផងដែរ​។​

​សូមបញ្ជាក់ថា​គំរោង​ផ្លូវ​សូត្រ​មាស​ដែល​ដាក់ចេញ​ដោយ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង គឺជា​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដឹកជញ្ជូន​ទាំង​ផ្លូវគោក​,​ផ្លូវទឹក ជា​ខ្សែបណ្តាញ​នៃ​ការដោះដូរ ពាណិជ្ជកម្ម ចាប់ពី​ប្រទេស​ចិន ត​ភ្ជាប់​ទៅ​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី​អ៊ឺរ៉ុប និង​អាហ្វ្រិក​ជាដើម​៕