ស៊ីម៉ាក់ ចាប់ផ្តើម​​ដោះ​គ្រាប់មីន​នៅ​ខេត្តចំនួន៤ ក្រោម​ជំនួយរបស់​ចិន ​២​,៥លាន​​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2018 ក+ ក-

​ភ្នំពេញ ៖ កងឯកភាព​ភាព​ដោះមីន​ទី​៤ ទី​៦ និង​កង​ផ្សេងទៀត​របស់​ស៊ីម៉ាក់​បាន​ចាប់ ផ្តើមចេញ ប្រតិបត្តិការ​ដើម្បី​រំដោះ​ផ្ទៃដី​ដែលមាន​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់ ផ្ទុះ​នៅ​ខេត្ត​ចំនួន​បួន និង​ធ្វើការ​ស្រាវជ្រាវ​គ្រាប់មីន​នៅ​តំបន់​បឹង​ទន្លេសាប ក្រោម​ជំនួយ ពី​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន​។

​កញ្ចប់​ថវិកា​ប្រមាណ​២​លាន​៥​សែន​ដុល្លារ​អាមេរិក ត្រូវបាន​រដ្ឋាភិបាល​នៃ សា​ធាណ​រដ្ឋ ប្រជា​មា​និត្យ​ចិន ធ្វើការ​ផ្តល់ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ ការរំដោះ​ផ្ទៃដី​ដែលមាន​មីន និង យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ខេត្តស្ទឹងត្រែង ព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ រួម​នឹង​ការស្រាវជ្រាវ ព័ត៌មាន​នៅ​តំបន់​បឹង​ទន្លេ សាប​។ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា​នេះ នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល បច្ចេកទេស​កម្ចាត់មីន​ខេត្តកំពង់ឆ្នាំង កម្លាំង​របស់​ស៊ីម៉ាក់​មកពី​កងឯកភាព​នានា​បាន​ត្រៀម លក្ខណៈ​ដើម្បី​ចុះ​ប្រតិបត្តិការ​នៅ​តំបន់​គោលដៅ​ដែល​បានកំណត់​។

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បានបញ្ជាក់​ថា នេះ​ជា​គម្រោង​ទី​១​ដែល​ស៊ី​ម៉ា ក់ទ​ទួល បាន​ថវិកា​ពី​ចិន​ក្នុង​កិច្ចការ​បោសសំអាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដែ ល​គម្រោង​នេះ​នឹង ត្រូវ អនុវត្ត​រយៈពេល​១​ឆ្នាំ​គិត​ចាប់ពី​ខែឧសភា ២០១៨ រហូត ដល់​ថ្ងៃទី​៣១ មីនាឆ្នាំ​២០១៩​ឆ្នាំក្រោយ​។

​ផែនការ​នេះ​នឹងធ្វើ​នៅលើ​ផ្ទៃដី​តាម​ភូមិ ធ្វើការ​ស្រាវជ្រាវ​តាម​ភូមិ ដែល​រងគ្រោះ​ដោយ សារ ការទម្លាក់​គ្រាប់បែក​ចង្កោម និង​តំបន់​ចំការមីន​ប្រមាណ ៨០០​ភូមិ និង​ធ្វើ​ការរំដោះ​ផ្ទៃដី ប្រមាណ ១.៥០០​ហិច​តា ដែលមាន​មីន និង​យុទ្ធ ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។ កម្លាំង​នេះ​នឹង​ធ្វើការ​ដោយផ្ទាល់ ដើម្បី គាំទ្រ​ដល់​អាជ្ញាធរ​ព្រះ វិហារ​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​ដែលជា​ជំនួយ​របស់​ចិន និង ប៊ែ​ល ហ្សិ​ក ដែល​នឹងត្រូវ​អនុវត្ត​គម្រោង​នៅ​ខែ​៨​ខាងមុខ​។​

​បើតាម​អគ្គនាយក​ស៊ីម៉ាក់ លោក ហេង រតនា បាន​សង្កត់ធ្ងន់ថា ជំនួយ​របស់​ចិន លើ​ការអនុវត្ត គម្រោង​រយៈពេល​មួយឆ្នាំ​នេះ​បានផ្តល់​លទ្ធភាព​យ៉ាង​ធំធេង​សម្រាប់​ស៊ីម៉ាក់​បន្ត​កិច្ចការ​មួយចំនួនធំ​ទៀត​ដូចជា​ការពង្រឹង​សមត្ថភាព​សុនខ​ហិត​មីន និង​ការហ្វឹកហ្វឺន​សមត្ថភាព បុគ្គលិក​នៅ​វិទ្យាស្ថាន បណ្តុះបណ្តាល​បច្ចេកទេស​កម្ចាត់មីន​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​ផងដែរ​៕​