ឃាត់ខ្លួន​បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់ ដែល​ឡើង​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ដល់​លើផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2018 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ ៖ បុរស​វ័យ​៤៤​ឆ្នាំ​ម្នាក់ ឈ្មោះ ខៀវ សា​វ៉េ​ត រស់នៅ​ភូមិ​ត្រាច​ខោល ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ថ្ងៃទី​០១ មិថុនា ២០១៨ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​សេ​ពស​ត្ថ​វៈ​លើ​ក្មេងស្រី​ជា​អនីតិជន​វ័យ​១៤​ឆ្នាំ ម្នាក់ រស់នៅ​ឃុំ ស្រុក ជាមួយគ្នា រហូតដល់​បានសំរេច ខណៈ​ក្មេងស្រី​រងគ្រោះ​ដេក​លើផ្ទះ​ម្នាក់ឯង ពេល រំលង​អា​ធ្រា​ត្រ​។​

​នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹងថាៈ នៅពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ដេក​នៅក្នុង​ផ្ទះ​តែ ម្នាក់ឯង គឺ​នៅ​យប់​ថ្ងៃទី​២៧ ខែឧសភា លុះ​នៅវេលា​ម៉ោង​១ យប់​រំលង អា​ធ្រា​ត្យ​ឈាន ចូល​ព្រឹក​ថ្ងៃទី ២៨ ខែឧសភា ស្រាប់​តែមាន​ជនសង្ស័យ​ខាងលើ បាន​ចូលមក​ធ្វើ​សក្មភាព ចាប់ ក្មេងស្រី​នោះ រំលោភ រហូតដល់​បានសំរេច​តែម្តង ។​

​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្តថា លុះ​នៅ​ព្រឹក​ឡើង សាច់ញាតិ​ក្មេងស្រី​រងគ្រោះ បានដាក់ ពាក្យបណ្តឹង​នៅ​ប៉ុ​ស្ត៏​រដ្ឋបាល ឃុំ​ត្រពាំង​ផ្លុ​ង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​បុរស​ខាងលើ​។​ក្រោយពី ទទួលបាន​បញ្ជារ​ពី​លោក​អធិការនគរបាល​ស្រុក​ពញាក្រែក និង​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ បែន រ័ត្ន ស្នង ការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត ចុះ​ស្រាវជ្រាវ​ដោយបាន សួរនាំ​
​ក្មេងស្រី​រងគ្រោះ​រហូតដល់​បាន​ស្គា​ល់ពី​ភិនភាគ​សង្ស័យ​ឈ្មោះ សា​វ៉េ​ត ។

​លុះ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បា​កោះហៅ​បុរស​សង្ស័យ​រូបនោះ មក​សួរ នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល ទីបំផុត​បុរស​នោះបាន​ឆ្លើយ​សារភាពថា ខ្លួន​គាត់​ពិតជា​បាន​ចាប់​ក្មេងស្រី រងគ្រោះ រំលោភ​មែន ដោយសារតែ​ខ្លួន​ស្រវឹងស្រា​។​

​នា​រសៀល​ថ្ងៃ​ដដែល បុរស​នេះ​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​គរ​បា​លន​គ​របាល​ស្រុក​ពញា ក្រែក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕