បង្ក្រាបបាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៥​ពាន់​គ្រាប់​នៅ​ក្រុង​ប៉ោយ​ប៉េ​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2018 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖ សមត្ថកិច្ច​កា​រិ​ល័យ​ប្រឆាំង គ្រឿងញៀន ធ្វើការ​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន បាន​ចំនួន​៦០០០​គ្រាប់​(​ប្រាំមួយ​ពាន់​គ្រាប់​) នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​និង​៤៥​នាទី ប្លុក​កា​សី​ុ​ណូ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៥) បាន​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រតិបត្តិការ​ណ៍​បង្ក្រាប​ករណី ជួញដូរ​គ្រឿងញៀន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ប្រភព​បន្តថា ជា​លទ្ធផល​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈី​រ៉ាត់ ឆៃ​ស៊ែ​ង អាយុ ១៨​ឆ្នាំ ជនជាតិ​ថៃ និង​វត្ថុតាង​ចាប់យក​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ( wy)​ចំនួន​៦០០០​គ្រាប់​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពេល​ឃាត់ខ្លួន នារី​ខាងលើ សមត្ថកិច្ច​ក៏បាន​បន្ត ទៅ​ឆែកឆេរ​បន្ទប់​ជួល​ស្នាក់នៅ ក្នុងការ​ស៊ី​ណូ ស្តា​វេ​ហ្គាស លេខ​៦០៩ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែមទៀត ដោយ​ទី​១.​ឈ្នោះ លីម សា​លិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ថៃ និង​ទី​២.​ឈ្មោះ បែន រា​ម៉ា​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ថៃ​។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕