រថយន្ត​ហ៊ី​ណូ​ដឹក​ខ្សាច់​ធ្លាក់​ប្រឡាយ​ក្រឡាប់ តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2018 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ហ៊ី​ណូ​ដឹក​ខ្សាច់​មួយគ្រឿង បាន​រ៉ឺ​យ៉ែ​ល​ថយក្រោយ ជាន់​ហ្វ្រាំង​មិន​ស៊ី ក៍​រអិល​ចូល​ប្រឡាយ​សម្រាប់​ដាក់លូ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​តែ​សំណាងល្អ​អ្នកបើកបរ​មិន​រងរបួស​នោះទេ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី ខាងត្បូង​រង្វង់​មូល នាង​ទេព​មច្ឆា ប្រហែល​១០០​ម៉ែត្រ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​រថយន្ត​ដែល​រអិល​ធ្លាក់ចូល​ប្រឡាយ​ដាក់លូ​នោះ​ម៉ាក​ហ៊ី​ណូ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C 3233​អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​នោះទេ​។​

​តាម​ព័ត៌មាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បើក​ថយក្រោយ​បំណង​ចាក់​ខ្សាច់​ហើយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​បណ្តាល​ឲ្យ​រថយន្ត​រអិល​ធ្លាក់ចូល​ប្រឡាយ​ដែល​គេ​ជីក​សម្រាប់​ដាក់លូ​តែម្តង​។​ភ្លាមៗ​អ្នកបើកបរ​មិនមាន​រងរបួស​នោះទេ​ខំ​លូន​ចេញ​ទាំង​ភ័យ​ស្លន់ស្លោ​។ ក្រោយពេល​កើតហេតុ​ខាង​ក្រុម​ក៏បាន​យក​រថយន្តស្ទូច​មក​ស្ទូច​ឡើងលើ​វិញ​៕​