ចិន ប្រាប់អាមេរិកដោះស្រាយបញ្ហាតៃវ៉ាន់ ឲ្យបានត្រឹមត្រូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2018 ក+ ក-

​តៃវ៉ាន់ ៖ បន្ទាប់ពី​មន្ដ្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក​កំពុង​ពិចារណា ការ បញ្ជូន នាវាចម្បាំង ឆ្លងកាត់​តាម​កោះ​តៃវ៉ាន់ ក្រសួងការបរទេស​ចិន បាន​និយាយថា សហរដ្ឋអាមេរិក គួរតែ ដោះស្រាយ បញ្ហា​កោះ​តែ​វ៉ាន់ អោយបាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការប៉ះពាល់​ដល់​ទំនាក់ ទំនង ពីរ​ផ្លូវ និង​ស្ថិរភាព​នៅ​កោះ តៃវ៉ាន់​។

ការឆ្លងកាត់​របស់​នា​វា​ចម្បាំង​សហរដ្ឋអាមេរិក នៅ​កោះ​តៃវ៉ាន់ ជា​សញ្ញា​ថ្មី​មួយ​នៃ​ការគាំទ្រ​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​ប្រទេស ចិន​បាន​អះអាងថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​។

​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក បាន​ពិនិត្យមើល​ផែនការ​សម្រាប់ ការបញ្ជូន នាវា​ផ្ទុក​យន្តហោះ នៅ​ឆ្នាំនេះ ប៉ុន្តែ​នៅ​ទីបំផុត​មិនបាន​ធ្វើឡើង​តាម​គំរោង​នោះទេ ទំនង​ដោយ សារ​តែ​ការព្រួយបារម្ភ ថា​នឹង​ធ្វើអោយ​ប្រទេស​ចិន​មិន​សប្បាយចិត្ត​។​

​គួរ​បញ្ជាក់ថា នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក បាន​ឆ្លងកាត់​កោះ​តៃវ៉ាន់ កាលពី​ឆ្នាំ 2007 ក្នុងអំឡុងពេល​រដ្ឋបាល​របស់លោក ច​ច ដាប់​ប​ល​យូ ប៊ូ​ស​៕