ផ្ទុះ​ធុង​ហ្គាស​ក្នុងរោងជាងក្រឡឹងស្លាប់ ម្នាក់របួស៧នាក់ នៅខេត្តព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ សមត្ថកិច្ច​ប្រាប់ថា នៅក្នុង​សាលា​បច្ចេកទេស​ដុង​បូ​ស្កូ ក្រុម​១៨​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​នៅ​រោង​ជាងក្រឡឹង មួយកន្លែង ក្នុង​សាលា​នេះ បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់​បែក​សាកសព​ខ្ទេចខ្ទី និង​មនុស្ស​៧​នាក់​ផ្សេងទៀត​រងរបួស កាលពី​វេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃ​៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​
​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​ជាងក្រឡឹង មាន​ទីលំនៅ ស្នាក់នៅ​ផ្ទះជួល​ក្រុម​១០ ភូមិ​៣ សង្កាត់​១​ក្រុង​ខេត្ត​ព្រះសីហនុ​។​
​សមត្ថកិច្ច​អោយដឹង​បន្ថែមថា ចំណែក​អ្នករបួស​ទាំង​៧​នាក់​មាន​ម្នាក់​របួសធ្ងន់ មានឈ្មោះ​ដូចខាងក្រោម ៖
1- ឈ្មោះ អៀង សុធា ភេទ​ប្រុស អាយុ 42​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត
2- ឈ្មោះ ជុំ វណ្ណ​ជិន ភេទ​ប្រុស អាយុ 29​ឆ្នាំ មុខរបរ ជំនាញ​រថយន្ត (​របួសធ្ងន់​)
3- ឈ្មោះ នូ​ច វណ្ណា ភេទ​ប្រស អាយុ 30​ឆ្នាំ មុខរបរ គ្រូ​ផ្នែក​មេកានិច​
4- ឈ្មោះ សយ គឹម​ហ៊ូ ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
5- ឈ្មោះ ស្ងួន សារ​ត្ន័ ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
6- ឈ្មោះ ម៉ួ​ង វ​ណ្ណះ ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​
7- ឈ្មោះ មុ​ី សុភា ភេទ​ប្រុស អាយុ 20​ឆ្នាំ មុខរបរ ផ្នែក​មេកានិច​។ ក្រៅពី​មាន​អ្នករបួស​និង​ស្លាប់ ហេតុការណ៍​នេះ​ក៍​បណ្តាល​
​ឲ្យ ខូចខាត​សំភារៈ​ក្នុង​រោង​ជាង ជាច្រើន​ផងដែរ​។​
ករណីនេះ សម​ត្ត​កិច្ច​ជំនាញ​កំពុង​សហការគ្នា ពិនិត្យ​កន្លែងកើតហេតុ និង​ស្រាវជ្រាវ​រក​មូល​ហេតុដែល​បង្ក​ឲ្យ​ផ្ទុះ​ធុង​ហ្គាស់ ៕