៥​ខែ​នេះ កម្ពុជា​នាំ​ចរញ​អង្ករ​ជាង​២៤​ម៉ឺន​តោន ថយចុះ​ជិត​៧​ភាគរយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

​ភ្នំពេញ ៖ រយៈពេល​៥​ខែ ឆ្នាំ​២០១៨ មកនេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ បាន​ជាង​២៤ ម៉ឺន​តោន តែ​ទិន្នន័យ​នេះ​ធ្លាក់ចុះ​ជិត​៧​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។

​គិត​ចាប់តាំងពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទី ផ្សារ​អន្តរជាតិ​ចំនួន ចំនួន ២៤​ម៉ឺន​២១៩​តោន ។ ចំនួន​នេះ​មានការ​ធ្លាក់ចុះ​ប្រមាណ​៦,៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ដែលមាន​បរិមាណ​នាំចេញ ២៥​ម៉ឺន​៧​ពាន់​៦៣៧​តោន​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញ បែបបទ​នាំចេញ​អង្ករ​។ ក្នុងចំណោម​បរិមាណ​អង្ករ​នាំចេញ រយៈ​ពែ​ល​៥​ខែ ឆ្នាំ​២០១៨ គឺ​បាន​នាំ ចេញទៅ​កាន់​សហភាព​អឺរ៉ុប​ចំនួន ១២​ម៉ឺន​២៣៤​តោន​! តំបន់​អាស៊ាន​ចំនួន ២​ម៉ឺន​៤​ពាន់​៤១១​តោន និង​តំបន់​ផ្សេងទៀត​ចំនួន​៩​ម៉ឺន​៥​ពាន់​៥៧៤​តោន​។ ក្នុងចំណោម ៥៤​ប្រទេស ដែល​នាំចូល អង្ករ​ពី​កម្ពុជា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំនេះ ប្រទេស​ចិន នៅតែ​ជា​ប្រទេស​នាំ​អង្ករ​ចូល​ច្រើនជាងគេ​ពី​កម្ពុជា មាន​ចំនួន​ជាង​៦​ម៉ឺន​១​ពាន់​៥​រយ​តោន​! បន្ទាប់មក​គឺ ប្រទេស​បារាំង នាំចូល​ចំនួន​ជាង ៣​ម៉ឺន ៣​ពាន់​តោន និង​ប្រទេស​ម៉ាឡេស៊ី នាំចូល ចំនួន​ជាង ១​ម៉ឺន​៧​ពាន់​តោន​។

​គួរកត់សំគាល់​ក្នុង​របាយ​ការ​ណ៌​នេះដែ​ថា ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០១៨ ការនាំ​អង្ករ​កម្ពុជា ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ធ្លាក់ចុះ​រយៈពេល​៤​ខែ​ជាប់​គ្នា គឺ​ចាប់តាំងពី​ខែកុម្ភៈ​ដល់​ខែឧសភា​។

ដោយឡែក មានតែ​ការនាំចេញ​អង្ករ​កាលពី​ខែមករា​ប៉ុណ្ណោះ ដែល​បាន​កើនឡើង​ជាង ២៨​ភាគរយ មាន​ចំនួន​ជាង​៦​ម៉ឹ​ន​២​ពាន់​៦​រយ​តោន​។ សូមបញ្ជាក់ថា អង្ករ​ដែល​កម្ពុជា​នាំ ចេញ មាន​ចំនួន​៩​ប្រភេទ រួមមាន ៖ អង្ករ​នាង​ម្លិ​ស​! អង្ករ សូ​ម៉ាលី​! អង្ករ​ផ្ការំដួល និង​ផ្កា​ម្លិ​ស​! អង្ករ​សរីរាង្គ​! អង្ករ​ភ្លឺ​! អង្ករ​ប្រណិត​គ្រាប់​វែង​! អង្ករ​ចំហុយ​គ្រាប់​វែង​! អង្ករ​ចម្រុះ​! និង​អង្ករ​ចម្រុះ​គ្រាប់​វែង​៕​