ក្រសួង​ណែនាំ​ដល់​​ម្ចាស់ទូរទស្សន៍ និង​វិទ្យុ​ពី​ការជួល​ម៉ោង​ផ្សាយ​ដល់បក្សនយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ បាន​កោះហៅ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់ មក​ពន្យល់ និង​ធ្វើ​ការណែនាំ​ពី​គោលការណ៍ ក្នុង​ការលក់​ម៉ោង​ផ្សាយ​ដល់​បណ្តា គណបក្ស​ន​យោ បាយ ទាំង​២០​នៅក្នុង​អំឡុងពេល​យុទ្ធនាការ ឃោសនា​រក​សម្លេងឆ្នោត នឹងត្រូវ​ចាប់ផ្តើម ដែល​នឹង ត្រូវ ចាប់ផ្តើម​នៅ​ថ្ងៃទី ០៧ កក្កដា ខាងមុខ​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ទីរ​ព័ត៌មាន​គ្រប់​រាជធានី​ខេត្ត និង​ជាមួយ​បណ្តា​ស្ថានីយ៍​ទូរ​ទស្ស ន៍ និង​វិទ្យុ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​សោតទស្សន៍ នៃ ក្រសួង​ព័ត៌មាន​បាន​ណែនាំ​ដល់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ​ទាំងអស់​ត្រូវគោរព ការណែនាំ​របស់ ក្រសួង និង​គោរព​គោលការណ៍​របស់ គជប​ស្តីពី​ការជួល​ម៉ោង​ផ្សាយ ដល់​បណ្តា​បក្សនយោបាយ នៅក្នុង​អំឡុងពេល យុទ្ធនា​ការឃោសនា​រក​សម្លេងឆ្នោត​។ ការឃោសនា​រក​សម្លេង​ឆ្នោត​នឹងត្រូវ​ធ្វើ ឡើង​នៅ​ថ្ងៃទី​០៧ ខែកក្កដា​ខាងមុខ ពោល​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ នៅសល់​ពេញ មួយខែ​ទៀត​។

​សម្ភាសន៍ លោក ផុស សុវណ្ណ អគ្គនាយក​នៃ​មួយ​អគ្គ នាយកដ្ឋាន​សោតទស្សន៍ នៃ​ក្រសួង​ព័​ត៌ មាន ឯ​.​ឧ សាន ពុទ្ធា​រី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​នាយកដ្ឋាន​សោត ទស្សន៍​បាន​ណែនាំ ថា ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ត្រូវ​ប្រកាស​ជា​សាធារណៈ​អំពី ចំនួន​ម៉ោង​ដែលមាន​សម្រាប់​លក់ រឺ​ជួល ក្នុង​រយៈពេល​ថ្ងៃ និង​សម្រាប់​ស​រយៈពេល​២១​ថ្ងៃ ក្នុងដំណាក់កាល​ឃោសនាបោះឆ្នោត​និង​ប្រកាស អំពី​តម្លៃ​ដែល​ក់ រឺ ជួល​នោះ​។ ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ត្រូវ​ជូនដំណឹង​ពី​ការលក់ រឺ​ជួល​ម៉ោង​ទៅគ្រប់ គណបក្សនយោបាយ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ក្នុង​រយៈពេល យ៉ាងតិច បី​ថ្ងៃមុន ថ្ងៃ​ចាប់ផ្តើម​ឃោសនាបោះឆ្នោត​និង​ត្រូវ​ចម្លង​សេចក្តីជូនដំណឹង​ទៅ​គជប​ចំនួន​មួយច្បាប់​។ ក្នុងនោះ ក៍​ត្រូវ​ផ្តល់ព័ត៌មាន​អំពី​ឈ្មោះ​គណបក្ស ដែល​ទិញ​រឺ​ជួល​ម៉ោង​ផ្សាយ​ទៅ​គជប​ផងដែរ​។​

បើតាម ប្រធាន​នាយកដ្ឋាន​សោតទស្សន៍ ចំពោះ​ខ្លឹមសារ​នៃ​ការផ្សព្វផ្សាយ គោ​លន​យោ បាយ របស់ គណបក្សនយោបាយ ម្ចាស់​ស្ថានីយ៍ និង​វិទ្យុ​មិនមែនជា​អ្នកទទួលខុសត្រូវ​នោះទេ ក្នុង ករណី​គជប​រក ឃើញថា ខ្លឹមសារ​នៃ​ការឃោសនា​រំលោភ​លើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ បោះ ឆ្នោត​គជប​មាន​សិទ្ធិ​កែតម្រូវ តែបើ​មិន​កែតម្រូវ​គជប​មាន​សិទ្ធិ​ដកហូត​រឺ​បញ្ឈប់​មិន​ឲ្យ​វិទ្យុ រឺ​ទូរទស្សន៍ នោះ​ផ្សាយ ជាមួយនឹង​ការចាត់វិធានការ​តាមច្បាប់ ជា​ធរមាន​៕​